Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហេតុតែចង់ជិះរថភ្លើងមិនអស់លុយ សុខចិត្តឈរតោងផ្លិតទឹកមិនខ្លាចស្លាប់

  • បោះពុម្ព

វីដេអូមួយដែលបង្ហាញពីសកម្មភាពរបស់បុរសម្នាក់កំពុងឈរកាន់ផ្លិតទឹកផ្នែកខាងក្រោយរថភ្លើងល្បឿនលឿន កំពុងមានភាពល្បីខ្លាំងនៅលើអ៊ីនធឺណិត។ បុរសម្នាក់នេះត្រូវបានគេឃើញ ឈរតោងរថភ្លើងប្រហែល ៤នាទី ក្នុងទីក្រុង Perth ប្រទេសអូស្ត្រាលី កាលពីថ្ងៃ សៅរ៍សប្ដាហ៍មុន។តាមរបាយការណ៍របស់ Austrailian Broadcasting Corporation ឲ្យដឹងថា បុគ្គលិកផ្លូវដែកម្នាក់ បានទូរសព្ទទៅអាជ្ញាធរចរាចរណ៍សាធារណៈ នៅពេលហេតុការណ៍នេះកំពុងកើតឡើង ហើយភ្នាក់ងារមន្ត្រីបានឃាត់ខ្លួនបុរសអាយុ ២៣ ឆ្នាំ រូបនេះនៅឯចំណតបន្ទាប់។

អ្នកនាំពាក្យរបស់ PTA និយាយថា "ប្រសិនបើបុរសនេះរបូតដៃ ទោះមិនស្លាប់ភ្លាមៗ ក៏របួសធ្ងន់ធ្ងរដែរ។" គួរបញ្ជាក់ថា រថភ្លើងនេះបានរត់ដល់ល្បឿនប្រហែល ៧០ ម៉ាយ (ជាង ១១០ គីឡូម៉ែត្រ) ក្នុងមួយម៉ោង នៅពេលដែលបុរសនោះកំពុងឈរតោង។

អ្នកស្រី Rita Saffioti រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន បាននិយាយថាការសម្រេចចិត្តរបស់ PTA ដែលអនុញ្ញាតឱ្យរថភ្លើងបន្តដំណើរទៅកាន់ស្ថានីយ៍បន្ទាប់ទៀត ដោយមិនបញ្ឈប់ភ្លាមៗ នឹងត្រូវបានស៊ើបអង្កេត។ អ្នកស្រីបានហៅការស្ទាក់ស្ទើរនេះថា "ភាពល្ងង់ខ្លៅបំផុត" ។

កាសែត ABC បាននិយាយថា បុរសដែលមិនស្គាល់អត្តសញ្ញាណរូបនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហើយ ដើម្បីធ្វើការពិនិត្យផ្នែកផ្លូវចិត្ត និងអាចប្រឈមមុខនឹងការផាកពិន័យផងដែរ៕


ដកស្រង់ពី៖Sabay