Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុវវ័យ​ខ្វល់​ចិត្ត​ព្រោះ​អាយុ​កាន់​តែ​ច្រើន សាក​អាន​ចំណុច​ទាំង ៥ នេះ​សិន

  • បោះពុម្ព

នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងឆ្លងផុតមួយឆ្នាំទៀតហើយ ដែលធ្វើឲ្យយុវវ័យមួយចំនួនខ្វល់ខ្វាយចិត្ត ត្បិតអ្នកខ្លះមិនទាន់សម្រេចអ្វីដែលខ្លួនចង់បាន ចំណែកឯអ្នកខ្លះទៀត ចេះតែមានអារម្មណ៍ព្រួយភ័យ ពេលអាយុកាន់តែកើន។

យ៉ាងណាមិញ បើអ្នកមានអារម្មណ៍ថាខ្វល់ខ្វាយ ព្រោះអាយុកាន់តែច្រើន អាចសាកអានចំណុចមួយចំនួនដូចខាងក្រោម៖ ១. ទោះព្រួយក៏មិនអាចហាមឃាត់ភាពចាស់៖ ច្បាប់ធម្មជាតិ តម្រូវឲ្យមនុស្សចាប់ផ្ដើមជីវិតពីក្មេងតូចម្នាក់ រហូតដល់ចាស់ជរាស្លាប់ទៅវិញ ដោយមិនអាចចៀសរួចឡើយ។

មនុស្សជាច្រើន នាំគ្នាស្រមើស្រមៃថា បើសិនខ្លួនអាចប្រែជាក្មេងវិញ... បើសិនខ្លួនមានជីវិតអមត... នោះពិតជាអស្ចារ្យណាស់។ ប៉ុន្តែគ្រប់យ៉ាង គឺមិនអាចទៅរួចដូចការចង់បានឡើយ ហើយវាគ្រាន់តែជាការស្រមៃនាំឲ្យខាតពេលប៉ុណ្ណោះ។

ត្រូវទទួលយកការពិត និងរៀនរស់សម្របទៅតាមដំណាក់កាលនៃជីវិត ទើបគ្មានអារម្មណ៍ថាព្រួយតប់ប្រមល់។ ២. ការព្រួយបារម្ភច្រើន នាំឲ្យខ្លួនចាស់ជាងអាយុ៖ ការព្រួយបារម្ភពីរឿងវ័យកាន់តែចាស់ មិនត្រឹមតែខាតពេលឥតប្រយោជន៍នោះទេ វាថែមទាំងធ្វើឲ្យអ្នកឆាប់ចាស់ជាងអាយុពិតទៀតផង។

ព្រួយបារម្ភ គិតច្រើន ខ្វាយខ្វល់ ស្រពាប់ស្រពោន សុទ្ធតែជាមូលហេតុនៃភាពចាស់ជាងអាយុ។ ដូចនេះ គួរយកពេលមកសប្បាយរីករាយឲ្យបានច្រើន ទើបរាងកាយស្រស់ថ្លា មើលទៅក្មេងជាងវ័យ។ ៣. វ័យកាន់តែចាស់ ជាដំណាក់កាលស្វែងរកសុភមង្គលពិត៖ ប៉ុន្មានឆ្នាំដំបូង នៃការចាប់ផ្ដើមជីវិត បើកភ្នែកឃើញពន្លឺថ្ងៃ មនុស្សបានស្គាល់ភាពសប្បាយរីករាយដោយគ្មានកង្វល់ ប៉ុន្តែមិនទាន់ជួបសុភមង្គលពិតនោះទេ។ ប៉ុន្តែនៅពេលឈានចូលដល់អាយុច្រើនបន្តិច ក៏ចាប់ផ្ដើមមានអារម្មណ៍រំភើប ចង់ស្គាល់រសជាតិជីវិតកាន់តែច្រើន បើទោះពេលខ្លះ មានអារម្មណ៍ថាខ្វល់ខ្វាយបន្តិច។

ដំណាក់កាលនេះ មនុស្សនឹងចាប់ផ្ដើមស្គាល់សុភមង្គលពិតបន្តិចម្ដងៗ ក្នុងនាមជាគូសង្សារ ជាប្ដី-ប្រពន្ធ ជាឪពុក-ម្ដាយ ជាយាយ-តា ទៅតាមការចម្រើននៃ៤. អាយុកាន់តែច្រើន ត្រូវមានទំនួលខុសត្រូវខ្ពស់ រស់ដោយខ្លួនឯង៖ នៅពីក្មេង អ្នកជាមនុស្សនៅក្នុងបន្ទុករបស់ឪពុកម្ដាយ ដែលជាអ្នកទំនុកបម្រុងគ្រប់យ៉ាង ជាអ្នកមើលការខុសត្រូវ ជាអ្នកចាំមើលថែគ្រប់ពេលវេលា។

ប៉ុន្តែនៅពេលអាយុច្រើន អ្នកនឹងក្លាយជាមនុស្សមានទំនួលខុសត្រូវលើជីវិត ព្រោះមិនអាចរស់នៅក្រោមដំបូលឪពុកម្ដាយ រហូតដល់ពួកគាត់ដើរលែងរួចនោះទេ។ ៥. មានសេរីភាព អាចសម្រេចចិត្តបានដោយខ្លួនឯង៖ ចាប់ផ្ដើមឈានដល់ដំណាក់កាលយុវវ័យ មនុស្សភាគច្រើនមានក្ដីស្រមៃខ្ពស់ ចង់បានអ្វីដែលជារបស់ខ្លួន ចេញពីការគិតរបស់ខ្លួន។

នៅពេលអាយុច្រើន អ្នកអាចសម្រេចចិត្តជ្រើសរើសការងារដែលខ្លួនពេញចិត្ត... អាចយកប្រាក់ខែ ឬលុយដែលរកបានទៅទិញរបស់ដែលខ្លួនស្រលាញ់ និងអាចសម្រេចចិត្តធ្វើរឿងជាច្រើនទៀត ដោយមិនចាំបាច់ មានការខ្វល់ខ្វាយពីអ្នកជុំវិញខ្លួនឡើយ។ នោះហើយ ជាមូលហេតុដែលមនុស្សត្រូវដើរតាមដំណាក់កាលនៃជីវិត ដោយមិនចាំបាច់ខ្វល់ខ្វាយ ព្រួយបារម្ភឡើយ។ មនុស្សពេញវ័យភាគច្រើនចូលចិត្តជីវិតបែបផ្សងព្រេង ខុសពីក្មេងដែលមិនទាន់ចេះគិត៕

ដកស្រង់ពី៖Sabay