Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិន​ធម្មតា! តោ​សមុទ្រអាច​ប្រើ​មាត់​សរសេរ​អក្សរ ធ្វើ​ឲ្យ​អ្នក​ទេសចរ​ភ្ញាក់​ផ្អើល​ខ្លាំង

  • បោះពុម្ព

តោសមុទ្រ ស្ថិតក្នុងប្រភេទសត្វទឹកដ៏ទាក់ទាញ ហើយមនុស្សជាច្រើនចូលចិត្តទស្សនាកាយវិការប្លែកៗរបស់វា។ រឹតតែពិសេសទៅទៀតនោះ គឺតោសមុទ្រមួយក្បាលនៅប្រទេសជប៉ុន អាចសរសេរអក្សរដោយប្រើមាត់ ដើម្បីត្រៀមអបអបអរឆ្នាំថ្មីខាងមុខនេះ។ តោសមុទ្រមួយក្បាលនោះ បានសរសេរអក្សរ "Xu” ក្នុងភាសាចិន មានន័យថា "ឆ្កែ" ដែលជាសត្វតំណាងឆ្នាំច ហើយឈានចូលមកឆាប់ៗនៅពេលខាងមុខនេះ។

បន្ទាប់ពីចាប់ផ្ដើមគូភ្លាម អ្នកទេសចរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាតោសមុទ្រ អាចមានសមត្ថភាពសរសេរអក្សរ ថែមទាំងមានន័យទៀតផង។ តោសមុទ្រមួយក្បាលនេះ ឈ្មោះ Chen អាយុ ១៣ខែហើយ ដោយទទួលបានការបង្ហាត់បង្រៀនយ៉ាងត្រឹមត្រូវរហូតមក។

ដើម្បីទាក់ទាញភ្ញៀវទេសចរ Chen នឹងសម្ដែង ២ដងក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅឯសួន Yokohama Hakkeijima Sea Paradise ប្រទេសជប៉ុន។ កាលពីឆ្នាំ២០១១ កន្លងទៅ តោសមុទ្រមួយក្បាលឈ្មោះ Leo បានសរសេរអក្សរទទួលឆ្នាំថ្មីដូចគ្នាគឺ "ទន្សាយ" និងឆ្នាំ២០១២ តោសមុទ្រ Jay បានសរសេរអក្សរ "នាគ"។

ប៉ុន្តែក្រោយមក គ្មានសត្វណាដែលអាចមានសមត្ថភាពសរសេរបាន រហូតមកដល់ Chen នេះ ទើបសរសេរជាថ្មី៕

ដកស្រង់ពី៖Sabay