បណ្តាញសង្គម

តារាចម្រៀងពេញនិយមច្រើនរូបទទួលពានរង្វាន់តន្រ្តីពីវិទ្យុ NRG89FM NRG ប្រចាំឆ្នាំ២០១៧

The NRG 2017 MUSIC AWARDS 2017 គឺជាកម្មវិធីប្រគល់ពានរង្វាន់រៀបចំឡើងក្នុងគោលបំណងលើកទឹកចិត្តដល់យុវជនខ្មែរដែលមានទេពកោសល្យ គំនិតច្នៃប្រឌិត និងមានស្នាដៃក្នុងការតាក់តែងនិពន្ធ ព្រមទាំងផលិតនូវបទចម្រៀងថ្មីៗ ។

រីឯតារាចម្រៀងដែលមានប្រជាប្រិយភាពបំផុតប្រចាំឆ្នាំប្រចាំស្ថានីយ៍វិទ្យុNRG89FM ដែលនឹងទទួលបានពានរង្វាន់រួមមាន៖ថៃ អតិជាតិបុត្រ ទទួលបានពានរង្វាន់២ គឺពាន «Best Young Artist» និងពានរង្វាន់ «Best Popularity Artist» ដែលជាសិល្បករទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេបំផុតលើបណ្តាញសង្គម Facebook របស់វិទ្យុ NRG89FM។

និង ពានរង្វាន់ Best Song of the Year Male បានទៅលើ ហាក់ រីខត ដែលចម្រៀងរបស់ ហាក់ មានការគាំទ្រខ្លាំងបំផុតប្រចាំឆ្នាំពីអ្នកស្តាប់វិទ្យុ NGR89FM។ពានរង្វាន់ Best Music Band បានទៅលើ ក្រុមក្មេងខ្មែរ ដែលជាក្រុមយុវវ័យមានភាពឆ្នៃប្រឌិត និងទេពកោសល្យខ្ពស់លើការតែងនិពន្ធចម្រៀង និងតន្ត្រី Original។

រីឯពានរង្វាន់ Best Creative Artist បានទៅលើ ម៉ម ពេជ្ជរិទ្ធ និងពានរង្វាន់ Best Song of the Year Female បានទៅលើ សុខ ពិសី ក៏ប៉ុន្តែអ្នកទាំងពីរមិនមានវត្តមានក្នុងកម្មវិធីនេះទេ។ពានរង្វាន់ធំៗប្រចាំឆ្នាំ២របស់កម្មវិធី The 2017 NRG Music Awards- Best Artist of the Year Male បានទៅលើ ឆាយ វិរៈយុទ្ធ និងThe 2017 NRG Music Awards-Best Artist of the Year Female បានទៅលើ មាស សុខសោភា ដែលចម្រៀងរបស់អ្នកទាំងពីរមានការតាមដានស្តាប់ច្រើនជាងគេបំផុតក្នុងវិទ្យុ NRG89FM តាំងពីដើមឆ្នាំ២០១៧មកម្លេះ។

ដកស្រង់ពី៖Sabay