Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដឹង​មូលហេតុ​​ ធ្លាក់ព្រិលចម្លែកពណ៌ខៀវ នាំ​ឲ្យ​​គ្រប់​គ្នា​ភ័យខ្លាច

  • បោះពុម្ព

ប្រជាពលរដ្ឋក្នុងតំបន់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញព្រិលចម្លែកពណ៌ខៀវគ្របដណ្តប់លើដីនៅទីក្រុង St Petersburg ប្រទេសរុស្ស៊ី។ បាតុភូតចម្លែកនេះ ត្រូវបានថតក្នុងវីដេអូមួយ បន្ទាប់ពីមានព្រិលពណ៌ធ្លាក់ក្នុងសប្ដាហ៍នេះ នៅតំបន់ Leningrad Oblast ដែលជាស្រុកកំណើតរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។

ប្រជាពលរដ្ឋបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះឧបទ្ទវហេតុនេះ ហើយមានការព្រួយបារម្ភថា វាអាចកើតឡើងដោយសារតែសារធាតុគីមីពុលនៅក្នុងបរិយាកាស។ ឯអ្នកខ្លះទៀតជឿថា ព្រិលនេះគឺជាលទ្ធផលពីការបំផ្លាញសំណល់នៅវិទ្យាស្ថានស្រាវជ្រាវឱសថសាស្ត្រគីមីរបស់ទីក្រុងនេះ។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អ្នកឯកទេសបាននិយាយថា ពណ៌នេះអាចនឹងត្រូវបានបង្កឡើងដោយសារធាតុគីមី Cobalt, ធាតុលោហៈ ឬសារធាតុ Methylene Blue ដែលត្រូវបានប្រើប្រាស់នៅក្នុងឱសថមួយចំនួន។

ព្រិលនេះត្រូវបានគេយកទៅមន្ទីរពិសោធន៍សម្រាប់ការវិភាគ ហើយការស៊ើបអង្កេតមួយលើឧបទ្ទវហេតុនេះ ត្រូវបានចាប់ផ្តើមឡើង។ គួរបញ្ជាក់ថា កាលពីខែ កុម្ភៈ ឆ្នាំ ២០១៥ ព្រិលពណ៌ខៀវនេះក៏ធ្លាប់បានកើតឡើងនៅទីក្រុង Chelyabinsk នៃប្រទេស រុស្ស៊ីដែលមានចម្ងាយប្រហែល ១៥០០ ម៉ាយល៍ (ជាង ២៤០០ គីឡូម៉ែត្រ) ភាគខាងកើតនៃទីក្រុង St Petersburg ផងដែរ៕

ដកស្រង់ពី៖Sabay