Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឈិនឡុង៖ "ក្នុង​រឿង Bleeding Steel បើ​ខ្ញុំ​ប្រហែស​បន្តិច​ខ្ញុំ​នឹង​ត្រូវអង្គុយ​លើរទេះរុញ​១ជីវិត"

  • បោះពុម្ព

តារាសម្ដែងហុងកុងល្បីឈ្មោះសុសសាយពេញពិភពលោក Jackie Chan ឫ ឈិនឡុង បានបង្កការភ្ញាក់ផ្អើល ១ដល់អ្នកគ្រប់គ្នា នៅពេលឈុតខ្លីរបស់រឿងថ្មីលោកមានចំណងជើងថា "Bleeding Steel” ចេញផ្សាយ ខណៈលោកបានជួបឈុតឆាកសាហាវៗជាច្រើន។

ឈុតឆាកប្រយុទ្ធទាំងនោះ រួមមាន ឈុតវាយតប់លើដំបូល តាមរយៈការងារទាំងនេះដែរ ឈិនឡុងបានទទួលស្គាល់ថា វាពិតជាសាហាវបំផុត បើមិនប្រយ័ត្ននោះ ជាពិសេសអាចនឹងធ្វើឲ្យលោកគ្រោះថ្នាក់ពិការ ឫស្លាប់ភ្លាមក៏ថាបាន។

ណាមួយលោកឈានចូលដល់វ័យ ៦៣ ឆ្នាំហើយ ដូចនេះកម្លាំងកាយក៏មិនដូចមុនដែរ ហេតុនេះលោកត្រូវបង្កើនការប្រុងប្រយ័ត្នកាន់តែខ្លាំងទ្វេដង។Sydney Opera House និងទម្លាក់ខ្លួនចុះពីលើអគារកម្ពស់ ២០ជាន់ ដោយគ្មានខ្សែជំនួយអ្វីទាំងអស់។“ប្រសិនខ្ញុំមិនប្រយ័ត្ន អំឡុងពេលថតឈុតប្រយុទ្ធ១ ក្នុងរឿងនោះទេ ខ្ញុំប្រហែលជាត្រូវអង្គុយលើរទេះរុញ រហូត១ជីវិតមិនខាន”។

ឈិនឡុងនិយាយ។ យ៉ាងណាមិញ ក្រៅពីកំពូលតារាក្បាច់គុនរូបនេះ រឿង “Bleeding Steel” ក៏មានការចូលរួមសម្ដែងពីតារាល្បីៗជាច្រើនរូបទៀតដូចជា៖ Show Luo និង Nana Ou Yang ជាដើម៕

ដកស្រង់ពី៖Sabay