Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យក់ ឋិតរដ្ឋា បញ្ចុះ​បញ្ចូល​ស្វាមី​ឲ្យ​សម្តែង​ភាពយន្ត​រួម​គ្នា​ជា​ថ្មី

  • បោះពុម្ព

អ្នកនាង យក់ ឋិតរដ្ឋា និងស្វាមី លោក ឃុំ ប៉ុណ្ណាដែត ត្រៀមនឹងបញ្ចេញស្នាដៃភាពយន្តរួមគ្នា នាដើមឆ្នាំ២០១៨នេះ។ ការចេញសម្ដែងរួមគ្នាជាថ្មីនេះ បន្ទាប់ពីអ្នកទាំងពីរ បានផ្អាកការសម្ដែងភាពយន្តជាមួយគ្នាយូរឆ្នាំ ពោលគឺចាប់តាំងពីផលិតកម្ម Spark Music លែងដំណើរការមកម្ល៉េះ។

ការវិលត្រលប់ជាថ្មីនៃការចាប់ដៃរួមគ្នាជាមួយស្វាមីឡើងវិញដូច្នេះ យក់ ឋិតរដ្ឋា បង្ហាញក្ដីសតារាចម្រៀងប្រចាំផលិតកម្ម ថោន អ្នកនាង យក់ ឋិតរដ្ឋា មិនទាន់បង្ហើបចំណងជើងរឿងនៅឡើយទេ ក៏ប៉ុន្តែអ្នកនាងប្រាប់ថាភាពយន្តនេះ គឺជាស្នាដៃរបស់ផលិតកម្ម LD Picture ដែលជាភាពយន្តបែបភ័យរន្ធត់ និងកំប្លែង។ យ៉ាងណាក៏ដោយ ការប្ដេជ្ញាចិត្តរួមគ្នាជាថ្មី តារាចម្រៀងរបស់ផលិតកម្ម ថោនរូបនេះ មានជំនឿថា ស្នាដៃភាពយន្តរួមគ្នានេះ អាចនឹងជួយលើកប្រជាប្រិយភាពរបស់ខ្លួនថែមមួយកម្រិត។

ការជឿជាក់នេះក៏ដោយសារអ្នកនាងសម្អាងលើការដឹកនាំ យកចិត្តទុកដាក់លើផ្នែកគុណភាព ពីសំណាក់ផលិតកម្ម LD Picture ដែលទស្សនិជនតែងផ្ដល់តម្លៃនាពេលកន្លងទៅ។ប្បាយ បន្ទាប់ពីអាចបញ្ចុះបញ្ចូលស្វាមីឱ្យងាកមកសិល្បៈវិញ ខណៈស្វាមីហាក់មិនចង់ប្រលូកទៀតឡើយ។

ដោយឡែកសម្រាប់លោក ឃុំ ប៉ុណ្ណាដែត បើទោះជាហាក់ឃ្លាតឆ្ងាយពីសិល្បៈយូរឆ្នាំណាស់ហើយនាពេលកន្លងទៅ ក៏ប៉ុន្តែលោកបានអះអាងថា ការសម្ដែងភាពយន្តថ្មីរួមគ្នាជាមួយ ភរិយារបស់ខ្លួនគឺគ្មានអ្វីជាបញ្ហាចោទឡើយ។

លោកអះអាងដូច្នេះ គឺលោកសម្អាងលើសមត្ថភាព និងបទពិសោធន៍របស់ខ្លួនអាចនឹងជួយយោងភរិយារបស់ខ្លួន ដើម្បីធ្វើឱ្យស្នាដៃរួមគ្នាជាថ្មីនេះ ទទួលការចាប់អារម្មណ៍ពីទស្សនិកជន។ តារាចម្រៀងរូបនេះ កំពុងតែពិចារណាវិលចូលអាជីពចម្រៀងផងដែរ នាពេលឆាប់ៗខាងមុខ។

តែយ៉ាងណាលោកកំពុងចាំអ៊ុតភាពយន្តសម្ដែងរួមគ្នាជាមួយភរិយាសិន មុននឹងសម្រេចចិត្តប្រលូកឡើងវិញ។ ស្នាដៃថ្មីដែលសម្ដែងរួមគ្នាឱ្យផលិតកម្ម LD Picture នាពេលនេះ គឺជាស្នាដៃរួមគ្នាទី៤ហើយរបស់អ្នកនាង យក់ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត៕

ដកស្រង់ពី៖Sabay