បណ្តាញសង្គម

ឆ្នាំថ្មី មាស សម្ផស្ស ចង់​បំភ្លេច​រឿង​អពមង្គល​ឲ្យ​អស់ កសាង​ជីវិត​ជា​ថ្មី

តារាសម្ដែងកញ្ញា មាស សម្ផស្ស និយាយថា នាងចង់បំភ្លេចឱ្យអស់រឿងអពមង្គលទាំងឡាយ ដែលបានកើតឡើងក្នុងឆ្នាំ២០១៧ និងចង់កសាងជីវិតជាថ្មីឱ្យបានល្អក្នុងឆ្នាំថ្មីនេះ។ កញ្ញាឡើងដូច្នេះ បន្ទាប់ពីជួបរឿងស្នេហាបោកប្រាស់កន្លងទៅរហូតធ្វើឱ្យនាងហាក់បាក់ទឹកចិត្ត លែងចង់ធ្វើអ្វីៗតទៅទៀត។

មិនត្រឹមតែសម្រស់ធ្លាក់ចុះខ្លាំងទេ ការងារសិល្បៈទៀតសោតក៏យ៉ាងណាក៏ដោយ បន្ទាប់ពីអាចកាត់ចិត្តបានពីបញ្ហាទាំងនេះ មាស សម្ផស្ស ប្រាប់ថា ពេលនេះកញ្ញាផ្ដោតលើតែការងារសិល្បៈប៉ុណ្ណោះ។ ទាំងនេះកញ្ញាធ្វើឡើង ដើម្បីជួយលើកប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ ខណៈឆ្នាំ២០១៧ តារារូបនេះប្រាប់ថា ទីផ្សាររបស់ខ្លួនហាក់ធ្លាក់ចុះដល់ចំណុចសូន្យ។

តារាស្រីរូបនេះមានជំនឿចិត្តលើខ្លួនថា ទីផ្សារសិល្បៈរបស់ខ្លួននឹងងើបខ្លាំងឡើងវិញនៅឆ្នាំ២០១៨ ក្រោយពីការតាំងចិត្តនេះ ព្រោះមានផលិតករជាច្រើនបានទាក់ទងកញ្ញារួចមកហើយ។ ជាក់ស្ដែងដូចជាខ្សែភាពយន្តភាគរឿង”សមុទ្រទឹកភ្នែក” ទើបក្រុងពាលីកាលពីពេលថ្មីៗកន្លក្រៅតែពីការងារសិល្បៈ តារាសម្ដែងរូបនេះក៏កំពុងពង្រឹងមុខរបររកស៊ីផងដែរ គឺការនាំចូលផលិតផលពីប្រទេសកូរ៉េ ហើយកញ្ញាថា នឹងពង្រីកអាជីវកម្មថ្មីនេះ ឲ្យកាន់តែខ្លាំងនៅដើមឆ្នាំថ្មីនេះដូចគ្នា។

តាមរយៈការពង្រឹងទាំងការងារសិល្បៈ និងអាជីវកម្មកញ្ញា មាស សម្ផស្ស បានបង្ហាញអារម្មណ៍ស្រស់ថ្លាឡើងវិញ ដោយគិតថា ជីវិតរបស់ខ្លួននឹងជួបភាពស្រស់ស្រាយជាថ្មី ក្រោយបញ្ហានានា ត្រូវបានដោះស្រាយរួចរាល់៕ងទៅ។កាន់តែធ្លាក់ខ្លាំង ខណៈកញ្ញាគ្មានអារម្មណ៍ថតភាពយន្ត ឬសម្ដែងកម្មវិធីផ្សេងៗ។

ដកស្រង់ពី៖Sabay