បណ្តាញសង្គម

ទឹកជ្រោះ Niagara ប្រែទៅជាកក បង្ហាញទេសភាពស្រស់ស្អាត ស្មានមិនដល់

ទឹកជ្រោះ Niagara ដែលជាឈ្មោះនៃបណ្ដុំទឹកជ្រោះបី បែងចែកព្រំប្រទល់អន្តរជាតិរវាងប្រទេស កាណាដា និង សហរដ្ឋអាមេរិក ជាពិសេសគឺស្ថិតនៅចន្លោះខេត្ត Ontario និងរដ្ឋ New York។

ទឺកជ្រោះនេះ មានកម្ពស់ ១៦៧ ហ្វីត (៥១ ម៉ែត្រ) និងមានសីតុណ្ហភាព -១២ អង្សាសេ ដែលជាហេតុធ្វើឲ្យទឹកជ្រោះនេះចាប់ផ្ដើមកក។ លោក Paul Gromosiak ដែលជាប្រវត្តិវិទូ និងជាអ្នកនិពន្ធមួយរូប ធ្លាប់បាននិយាយថា រដូវរងានៅឯទឹកធ្លាក់ Niagara អាចមានភាពស្រស់ស្អាតបំផុត។

ទេសភាពក្នុងរដូវរងាបែបនេះ គឺជាទេសភាពដែលភ្ញៀវទេសចរកាន់កាមេរ៉ាគ្រប់ដៃ ខិតខំពុះពារភាពត្រជាក់ដើម្បីបានទស្សនាផ្ទាល់ភ្នែក និងផ្ដិតយករូបភាពស្រស់ស្អាតទាំងនោះ។ ទោះបីជាពួកគេត្រូវធ្វើដំណើរចម្ងាយឆ្ងាយ និងឡើងភ្នំខ្ពស់យ៉ាងណាក្ដី ។ ចង់ដឹងថាទេសភាពនៃទឹកជ្រោះ Niagara ពេលប្រែទៅជាកក មានភាពស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោម ៖

ដកស្រង់ពី៖Sabay