បណ្តាញសង្គម

គ្រាន់​តែ​គ្រឿងតុប​តែង​ប្រពៃណី​ឥណ្ឌា អាច​ផ្លាស់ប្ដូរតារាស្រី​រូបនេះ​ជា​ព្រះនាង Disney

អ្នកជំនាញផាត់មុខម្នាក់បានតុបតែងខ្លួនរបស់នាងទៅជាតួអង្គព្រះHamel Patel ជាអ្នកផាត់មុខ និងតារាម៉ូដែលជនជាតិឥណ្ឌា បានផ្លាស់ប្ដូររូបរាងកាយរបស់នាងទៅជាតួអង្គព្រះនាងDisney ដោយប្រើប្រាស់គ្រឿងតុបតែងប្រពៃណីរបស់ប្រទេសឥណ្ឌា។

កន្លងមកប្រិយមិត្តធ្លាប់តែឃើញតួអង្គព្រះនាងក្នុងរឿងរបស់ Disney ស្លៀករ៉ូបវែងប៉ោង អមរំលេចជាមួយនឹងគ្រឿងអលង្ការមួយចំនួន។ ប៉ុន្តែនៅពេលនេះ Patelបានផ្លាស់ប្ដូររូបរាងថ្មីរបស់ព្រះនាងទាំងនោះដោយស្លៀកពាក់ជាប្រភេទ Sari (ឈុតប្រពៃណីឥណ្ឌា) និងBindi (គ្រឿងអលង្ការរបស់ឥណ្ឌា) លម្អដោយក្រវិលច្រមុះ ពិតជាធ្វើឲ្យនាងមានសម្រស់ស្រស់ស្អាតប្លែកអស្ចារ្យ៕

ចង់ដឹងការតុបតែងរបស់នាងយ៉ាងណា ហើយតួព្រះនាងណាខ្លះដែល Patel តែងខ្លួនតាម ដូចនេះទស្សនារូបភាពដូចខាងក្រោម៖ នាងរបស់ Disney ដោយប្រើប្រាស់គ្រឿងតុបតែងប្រពៃណីរបស់ឥណ្ឌា។

ដកស្រង់ពី៖Sabay