បណ្តាញសង្គម

​ស្ងាត់ៗ​ បន្ទាប់​ពី​ឆ្លង​ឆ្នាំរួច ដួង​ ម៉ានិច ​ឡើង​ផ្ទះ​ថ្មីតម្លៃរាប់ម៉ឺនដុល្លារ

កាលពីម្សិលមិញតារាស្រីរាងតូចច្រឡឹង ដួង ម៉ានិច បានធ្វើពិធីក្រុងសូត្រមន្តឡើងផ្ទះថ្មីរបស់ខ្លួន បន្ទាប់ពីឆ្លងឆ្នាំសាកលរួចមក។

អ្វីដែលពិសេសក្នុងថ្ងៃនោះសង្កេតឃើញមានតែសាច់ញាតិជិតដិតរបស់កញ្ញា និងទិដ្ឋភាពសម្តែងនូវភាពកក្តញ្ញូរបស់ខ្លួនទៅកាន់អ្នកម្តាយក្នុងថ្ងៃនេះតារាសម្តែងរូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹកលើបណ្តាញសង្គមហ្វេសប៊ុក រួមទាំងពាក្យពេចន៍ថា"ពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីសាងសង់ផ្ទះថ្មី អរគុណបងប្អូនដែលបានចូលរួម ថ្ងៃនេះគឺជាថ្ងៃមានន័យបំផុតសម្រាប់ខ្ញុំ អរគុណម៉ែដែលបានផ្តល់គ្រប់យ៉ាងមកឲ្យកូនឲ្យកូនស្រី ចេះតស៊ូរហូតមកដល់ថ្ងៃនេះកូនស្គាល់អស់ហើយអ្វីដែលល្អអាក្រក់ កូននឹងខំតស៊ូទៅមុខទៀត នឹងខំធ្វើការរកលុយដើម្បីជូនម៉ែដើរលេងឲ្យសប្បាយចិត្តជាងនេះទៀត កូនស្រលាញ់ម៉ែខ្លាំងណាស់" ។

ប៉ុណ្ណោះ។ក្រុមការងារ Sabay បានព្យាយាមទាក់ទងទៅ ដួង ម៉ានិច តែជំនួយការរបស់កញ្ញាប្រាប់ថា ម៉ានិច ជាប់រវល់ថត។ជំនួយការរូបនោះឲ្យដឹងថា ផ្ទះថ្មីនេះមានទីតាំងនៅបូរីប៉េងហួត បឹងស្នោ ឯតម្លៃវិញជិត១០ម៉ឺនដុល្លារ។ រូបភាព៖ គណនីហ្វេសប៊ុករបស់ដួងម៉ានិច


 

ដកស្រង់ពី៖Sabay