Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពន្លក​ថ្មី​ថៃ​ ៥​រូបកំពុង​ត្រូវ​ប៉ាន់​ខ្លាំង​ ក្រោយ​បង្ហាញ​ខ្លួន​ក្នុង​សិល្បៈថ្មីៗ

  • បោះពុម្ព

ឆ្នាំចាស់ទើបតែកន្លងផុតទៅថ្មីៗ ដោយបានបន្សល់ទុកនូវរឿងជាច្រើនក្នុងពិភពសិល្បៈ។ ចំណែកតារាប្រុសស្រីថ្មីៗ ក៏រះឡើងជាបន្តបន្ទាប់ដូចផ្សិត មិនថាវិស័យចម្រៀង សម្ដែង និងតារាម៉ូដែលនោះទេ ដែលសុទ្ធសឹងមានសម្រស់ស្រស់ស្អាត និងសង្ហា ព្រមជាមួយទេពកោសល្យមិនអាចកាត់ថ្លៃបាន។

តារាវ័យក្មេងទាំងនោះ នឹងបន្តរះលើវិថីដ៏អស្ចារ្យនេះ ក្រោយសម្រេចបានភាពជោគជ័យពេលបង្ហាញមុខជាជំហានដំបូង និងមានមហាជនគាំទ្រច្រើន កាលពីឆ្នាំមុន។ ក្នុងចំណោមពន្លកថ្មីទាំងនោះ មានតែតារាប្រុសស្រីវ័យក្មេង ៥រូបប៉ុណ្ណោះ ដែលទាក់ចិត្តអ្នកគាំទ្រ និងមានភាពល្បីល្បាញលឿនបំផុត ក្រោយចូលក្នុងសិល្បៈមិនបានប៉ុន្មានផង។

១. កូនប្រុសទាំង ៣របស់តារាចម្រៀង Jetrinកូនកំលោះរបស់តារាចម្រៀង Jetrin និង តារាសម្ដែង Pin Kejmanee កំពុងធ្វើឲ្យយុវវ័យជាច្រើន ជាពិសេសនារីៗបាក់ចិត្តលង់ស្នេហ៍គ្រប់គ្នា ដោយសាររូបសម្រស់ បូករួមនឹងទឹកដមសំឡេងក្រអួនក្រអៅរបស់ពួកគេ។ ជាពិសេសសម្រាប់ កូនច្បងដែលមានឈ្មោះថា Jaonaayបានទទួលភាពល្បីល្បាញលើស តាមរយៈបទចម្រៀងថ្មីរបស់ខ្លួនក្នុងឆ្នាំ ២០១៧ មានចំណងជើងថា "Khun La Chan (คนละชั้น)”។

បទនេះ ទទួលបានការគាំទ្រមិនធម្មតា ហើយរាល់ពេល Jaonaay លើកយកបទនេះមកបកស្រាយពេលប្រគំតន្ត្រី សំឡេងស្រែកកងរំពង លាន់ឮសឹងកក្រើកធរណី។ នេះបញ្ជាក់បានថា ២០១៧ ពិតជាឆ្នាំពិសេសសម្រាប់កូនប្រុសកំពូលតារាចម្រៀងប្រចាំប្រទេសថៃរូបនេះ ហើយឈានចូលដល់ឆ្នាំ ២០១៨ Jaonaay និងប្អូន ២នាក់ទៀតក៏នៅតែបន្តស្វែងរកភាពជោគជ័យសម្រាប់ជីវិតទៀតដែរ។

២. បវរកញ្ញាឯកចក្រវាលថៃ Maria Poonlertlarpតារាស្រីរូបនេះ បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយនាងបង្ហាញវត្តមានក្នុងកម្មវិធីប្រកួតសម្រស់ បវរកញ្ញាចក្រវាលឆ្នាំ ២០១៧កន្លងទៅ។

ស្រីស្អាតរូបនេះ បានជាប់ជយលាភីជា បវរកញ្ញាចក្រវាលថៃ ដែលជាប់ជុំចុងក្រោយ និងទទួលបានចំណាត់ថ្នាក់លេខ ៥ ពីកម្មវិធីលំដាប់ថ្នាក់ពិភពលោកនេះ។ ពេលចូលរួមកម្មវិធីនេះ Maria ទទួលបានការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋាន ដោយសាររូបសម្រស់ដស្រស់ស្អាត និងសមត្ថភាពដើរម៉ូដ សម្ដែង និងច្រៀងទៀតនោះ រឹតតែធ្វើឲ្យនាងត្រូវប៉ាន់ខ្លាំងក្នុងឆ្នាំ ២០១៧។

ឈានចូលដល់ឆ្នាំថ្មី ក៏មានព័ត៌មានថា ស្រីស្អាតរូបនេះ មានការងារជាច្រើនកាន់ក្នុងដៃ។ ៣. តារាសម្ដែង Chanon Santinatornkulប្រិយមិត្តមួយចំនួនច្បាស់ជាធ្លាប់ស្គាល់ អ្នកកំលោះរូបសង្ហាម្នាក់នេះហើយ តាមរយៈរឿង "សិស្សឆ្នើមកំពូលល្បិច”។ ដោយសារសាច់រឿងមានលក្ខណៈពិសេសខ្លាំង ទើបបណ្ដាលឲ្យវាក្លាយជារឿងល្អបំផុត ដែលពេញនិយមទស្សនាពីច្រើនប្រទេស។

អ្នកគាំទ្រកាន់តែកើនឡើង ជាហេតុធ្វើឲ្យតួអង្គទាំងអស់ក្នុងរឿង ទទួលបានភាពលេចធ្លោគួរឲ្យកត់សម្គាល់ ហើយក្នុងនោះក៏មាន Chanon ដែរ។ រម្លឹកទៅកាលពីឆ្នាំ ២០១៧ Carissa មានឱកាសច្រើនក្នុងការបង្ហាញវត្តមានក្នុងភាពយន្តភាគល្បីៗដូចជា រឿង "Mia Luang” និង រឿង "Sai Tarn Hua Jai”។

ត្បិតមិនបានដើរជាតួឯក ប៉ុន្តែពន្លកថ្មីរូបនេះ កំពុងឈ្មុសឈ្មុលពេញទំហឹង ដើម្បីទទួលបានភាពជោគជ័យកាន់តែខ្លាំងក្នុងឆ្នាំ ២០១៨។ ៥. តារាសម្ដែង God Itthipat ៤. តារាសម្ដែង Carissa Springettតារាប្រុសរូបនេះ ទាញអារម្មណ៍នារីៗជាច្រើនឲ្យបាក់ចិត្តលើ ដោយសាររូបសម្រស់ដ៏ស្រស់សង្ហា អ្នកណាក៏ប្រាថ្នាជាគូ។

ងាកទៅការងារក្នុងឆ្នាំ ២០១៧វិញ God បានសម្ដែងក្នុងរឿងភាគបែបយុវវ័យមួយមានចំណងជើងថា "2 Moons” ដែលមានការគាំទ្រច្រើនគួរសមពីសំណាក់ទស្សនិកជន។ ឈានចូលដល់ឆ្នាំ ២០១៨ លោកក៏នឹងបង្ហាញខ្លួនក្នុងរឿងភាគថ្មី១ទៀតដែរ គឺ "My Love From Another Star” ហើយតាមរយៈរឿងថ្មីនេះ អ្នកគាំទ្រក៏រំពឹងថា កេរ្តិ៍ឈ្មោះរបស់ God នឹងកើនឡើងជាងឆ្នាំ ២០១៧ទៅទៀត៕

ដកស្រង់ពី៖Sabay