Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អស់ទាស់់! ម្នាស់នៅថៃដាក់លក់មួយផ្លែតម្លៃជិត ៥០០ ដុល្លារ ព្រោះហេតុផលមួយ

  • បោះពុម្ព

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ម្នាស់ដែលគេស្គាល់ថា ល្អបំផុតក្នុងខេត្តភូកេត ត្រូវបាម្នាស់ទាំងអស់មានចំនួនសរុប ១០៩ ផ្លែ ដែលត្រូវបានដាំដោយពូជម្នាស់ពិសេសក្នុងខេត្តភូកេត។ ក្នុងនោះ ម្នាស់ចំនួន ៩ ផ្លែមានភាពល្អឥតខ្ចោះ និងត្រូវបានដាក់លក់តម្លៃ ១៥ ៤៣០ បាត (ប្រហែល ៤៧៤ ដុល្លារ)។ ចំណែកឯម្នាស់ ១០០ ផ្លែទៀតដែលមិនល្អឥតខ្ចោះ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ១ ៥៤៣ បាត (៤៧ ដុល្លារ)។

ការលក់ប្រភេទម្នាស់ពិសេសនេះ ត្រូវបានគេប៉ាន់ប្រមាណថា នឹងអាចរកចំណូលបានប្រហែល ៣០០ ០០០ បាត (៩ ២១០ ដុល្លារ)។ ខេត្តភូកេតធ្វើការលក់ម្នាស់នេះ ជារៀងរាល់ឆ្នាំ ហើយវាមានតម្លៃខ្ពស់ដោយសារតែមានផ្លែម្នាស់ដុះតិចតួចប៉ុណ្ណោះនៅលើកោះនេះ។

នប្រកាសដាក់ឲ្យធ្វើការបញ្ជាទិញលោកអភិបាល Norraphat Plodthong បាននិយាយថា "ប៉ុន្មានឆ្នាំកន្លងមក បរិមាណដីកសិកម្មនៅភូកេត បានថយចុះគួរឱ្យកត់សម្គាល់ដែលនាំឱ្យមានការកើនឡើងនៃតម្លៃទិន្នផលកសិកម្ម។

ម្យ៉ាងវិញទៀត ម្នាស់ក្នុងខេត្តភូកេត មានលក្ខណៈពិសេសដោយសារតែ ទំហំធំ, ភ្នែកជ្រៅៗ, រសជាតិផ្អែម, ភាពស្រួយ, មានពណ៌លឿងខ្ចី, មានក្លិនក្រអូប និងមិនប្រើប្រាស់ថ្នាំគីមី។" គួរឲ្យដឹងថា អ្នកស្រុកដែលទិញម្នាស់ដ៏ថ្លៃនេះ ទំនងជាមិនបរិភោគវាឡើយ ដោយសារពួកគេភាគច្រើនយកវាទៅដាក់សែន ក្នុងពិធីបុណ្យចូលឆ្នាំចិន ដោយមានជំនឿថា វានឹងនាំសំណាងល្អដល់គ្រួសាររបស់ពួកគេ៕ជាមុន នៅភូមិគ្រឹះរបស់អភិបាលខេត្តភូកេត។

ដកស្រង់ពី៖Sabay