បណ្តាញសង្គម

សុភ័ក្រ្ត កុសុម៉ា ធ្វើ​អីគេហ្នឹង​លឹបលៗ​ជាមួយ​ពូរត់ម៉ូតូឌុប​

ខួបកំណើតតារាចម្រៀងលោក ឃុន វុត្ថា កាលពីយប់មិញនៅវីហ្រេ្វន បឹងត្របែក សុភ័ក្រ្ដ កុសុម៉ា បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពីឃើញនាងឈររាប់លុយឲ្យអ្នករត់ម៉ូតូឌុបម្នាក់មុនឈានជើងដើរចូលក្នុងពិធី។

ទង្វើ និងសកម្មភាពខាងលើនេះបានធ្វើឲ្យអ្នកចូលរួមកម្មវិធី និងបុគ្គលិកបម្រើការងារនៅទីនោះផ្ទាល់បានពោលសរសើរនាង ថាជាតារាល្បីមួយរូបមិនវាយឫកសុខចិត្តជិះម៉ូតូឌុបដើម្បីមកចូលរួមកម្មវិធីមិត្តភ័ក្ដិឲ្យទាន់ពេលវេលា។

ជុំវិញករណីខាងលើនេះ សុភ័ក្រ្ដ កុសុម៉ា បានឲ្យដឹងថា តាមពិតទៅខ្លួនមិនបានជិះម៉ូតូឌុបដើម្បីមកចូលរួមកម្មវិធីខួប ឃុន វុត្ថា នោះទេគឺជិះឡាន តែមកពីចង់ឲ្យ ឃុន វុត្ថា ភ្ញាក់ផ្អើលទើបនាងបានទាក់ទងទិញខេក ហើយម៉ូតូឌុបក៏បានដឹកជញ្ជូនមកដល់ពិធី។ នាងនិយាយថា៖ "ម៉ូតូឌុបបានយកខេកមកឲ្យ ខ្ញុំក៏ចុះពីឡានទៅរាប់លុយឲ្យទើបធ្វើឲ្យមហាជន និងអ្នកនៅក្បែរនោះគិតថាខ្ញុំជិះម៉ូតូឌុប"។

ដកស្រង់ពី៖Sabay