បណ្តាញសង្គម

ស្ដ្រី​ថៃ​ដែល​ជាប់ Guinness ជា​យុវតី​មាន​រោម​ច្រើន​បំផុត ឥឡូវ​កោរ​រោម​មុខ​អស់​ហើយ

ស្ត្រីថៃម្នាក់ ដែលជាប់កំណត់ត្រា Guinness ជាយុវតីមានរោមច្រើនបំផុតលើលោកក្នុងឆ្នាំ ២០១០នោះ កាលពីពេលថ្មីៗនេះ បានបង្កជាភាពភ្ញាក់ផ្អើលដល់បណ្ដាសារព័ត៌មានក្នុងស្រុកថៃ បន្ទាប់ពីនាងបានបង្ហោះរូបថតមួយចំនួនបង្ហាញថាមុខនាងលែងមានរោមទៀតហើយ។

យុវតីរូបនេះ មានឈ្មោះ Supatra “Natty” Susuphan វ័យ ១៧ឆ្នាំ ដែលពីមុនមានរោមពេញមុខ រហូតដល់ជាប់កំណត់ត្រាពិភពលោក ក្នុងសប្ដាហ៍នេះ បានបង្ហោះរូបថតប៉ុន្មានសន្លឹកដែលបង្ហាញនាងគ្មានរោមពេញមុខទៀតនោះទេ។

តាមពិតទៅ Natty កើតជំងឺមួយឈ្មោះWerewolf Syndrome ដែលជំងឺនេះធ្វើឲ្យនាងដុះរោមច្រើនលើសលប់។ កាលពីនៅក្មេង នាងធ្លាប់បានសាកល្បងព្យាបាលតាមការបាញ់ឡាស៊ែរដែរ តែនៅតែមិនបានសម្រេច ព្រោះរោមចេះតែដុះមកវិញ។

ទាក់ទងនឹងរឿង Natty បាត់រោមមុខនេះ បើតាមសំដីឪពុកនាងថ្លែងប្រាប់សារព័ត៌មាន Morning News បានឲ្យដឹងថា កូនខ្លួនមិនទាន់រកឃើញវិធីព្យាបាលជំងឺរោមច្រើននេះនៅឡើយទេ។ លោកបានបញ្ជាក់ទៀតថា មុខនាងបាត់រោម ដោយសារតែនាងកោរកាលពីថ្ងៃច័ន្ទកន្លងទៅតែប៉ុណ្ណោះ៕

ដកស្រង់ពី៖Sabay