បណ្តាញសង្គម

ព័ត៌មាន​លម្អិតពី​មង្គលការ​របស់ Taeyang និង Min Hyo Rin ត្រូវ​បង្ហាញ

នៅថ្ងៃទី០៤ ខែមករា វេលាម៉ោង ៤ (ម៉ោងនៅប្រទេសកូរ៉េ) ផលិតកផលិតកម្មទាំង២នេះបានបញ្ជាក់ដូច្នេះថា៖ " ពេលវេលាច្បាស់លាស់សម្រាប់អាពាហ៍ពិពាហ៍របស់ Taeyang និង Min Hyo Rin គឺនៅថ្ងៃទី០៣ ខែកុម្ភៈ។

ពួកគេនឹងប្រារព្ធពិធីនៅព្រះវិហារមួយកន្លែងដោយមានតែក្រុមគ្រួសារ មិត្តភ័ក្ដិ និងមិត្តរួមការងារដែលជិតស្និទ្ធចូលរួមតែប៉ុណ្ណោះ។ ក្រោយមកទៀត ពិធីទទួលភ្ញៀវនឹងប្រារព្ធនៅសណ្ឋាគារ Paradise City ក្នុងទីក្រុង Incheon ដោយមានការចូលរួមពីមិត្តជិតស្និទ្ធរបស់ពួកគេ។

ដោយសារតែពួកគេមានការងាររវល់រៀងៗខ្លួន ពួកគេមិនមានគម្រោងទៅក្រេបទឹកឃ្មុំនោះទេ។ ទាំងពិធីនៅក្នុងព្រះវិហារ និងពិធីទទួលភ្ញៀវនឹងត្រូវធ្វើឡើងជាលក្ខណៈឯកជន ដូច្នេះហើយសូមមានការយោគយល់ និងសូមផ្ញើការអបអរសាទរ តារាទាំង២រូបនេះដែលរៀបនឹងចាប់ផ្ដើមជីវិតថ្មីរបស់ពួកគេទាំងអស់គ្នា"។

ម្ម YG និង Plum បានប្រកាសពីព័ត៌មានច្បាស់ការទាក់ទងនឹងពិធីរៀបអាពាហ៍ពិពាហ៍របស់តារាចម្រៀង Taeyang និង តារាសម្ដែង Min Hyo Rin។តារាចម្រៀង Taeyang និង Min Hyo Rin ចាប់ផ្ដើមទាក់ទងគ្នាក្នុងខែមិថុនា ឆ្នាំ២០១៥ និងគ្រោងនឹងចាប់ដៃគ្នាជាប្ដីប្រពន្ធក្រោយទំនាក់ទំនងរបស់ពួកគេប្រកាសជាសាធារណៈអស់រយៈពេល ៣ឆ្នាំ៕

 

ដកស្រង់ពី៖Sabay