បណ្តាញសង្គម

ស្ងប់​ក្ដី​ប្ដឹង​ផ្ដល់​​១​ស្របក់ នី មុន្នីនាថ គ្រង​តំណែង​យាយ​ វរនាថ ថៃ

ក្រោយពីពើបប្រទះរឿងប្ដឹងផ្ដល់ជាមួយគូដណ្ដឹងអាណិកជនខ្មែររស់នៅអាមេរិកឥឡូវនេះកញ្ញា នី មុន្នីនាថ បានគ្រងតំណែងជាតួអង្គយាយ វរនាថ ថៃក្នុងខ្សែភាពយន្តភាគរឿង "ទាយាទអសុរ" របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥។

ដើមឡើយរឿង "ទាយាទអសុរកាយ" ជាភាពយន្តភាគដ៏ល្បីល្បាញរបស់ថៃ នាទសវត្ស ៩០ ប៉ុន្តែទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានទិញសិទ្ធយករឿងនេះមកថតសារជាថ្មីដោយដាក់ចំណងជើងថា "ទាយាទអសុរ" ។ នី មុន្នីនាថ និយាយថា រឿង "ទាយាទអសុរ" គឺជាភាពយន្តភាគដំបូងរបស់ខ្លួន សម្រាប់ឆ្នាំ ២០១៨ នៅទូរទស្សន៍ប៉ុស្តិ៍៥ ហើយនាងសង្ឃឹមថារឿងភាគថ្មីមួយនេះ នឹងទទួលបានការគាំទ្រពីទស្សនិកជន ដោយសារសាច់រឿងទាំងមូលខុសប្លែកពីរឿងមុនៗទាំងស្រុង។

តួឯកស្រីក្នុងរឿង"នាងនាថបាត់ដំបង" និយាយថា៖" បានជានាងខ្ញុំថាប្លែក ព្រោះរឿងនេះបន្តទាយាទទៅឲ្យចៅៗបន្តទៀតទាក់ទងជាមួយមន្តអាគមមានព្រាយបិសាច។ ចំពោះរឿងថាខ្ញុំរំពឹង អាចសម្ដែងបានដូចយាយ វរនាថ តួថៃឬអត់ខ្ញុំសុំអត់និយាយទេបងចាំមើលរឿងដាក់បញ្ចាំងទៅដឹងហើយលោក ស៊ិន សុផាត ប្រធានគណៈកម្មការត្រួតពិនិត្យកម្មវិធីផ្សាយ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានមានប្រសាសន៍ថារឿង "ទាយាទអសុរ" គឺជាប្រភេទរឿងបិសាច និយាយសំដៅទៅដល់ត្រកូលបិសាចផ្ទេរទាយាទពីមួយជំនាន់ទៅមួយជំនាន់ មិនឲ្យដាច់ត្រកូល។

រឿងនេះមានចំណុចអប់រំដល់សង្គមគ្រួសារកុំឲ្យមានទំនាស់ និងគ្នាត្រូវចេះស្រឡាញ់គ្នា។ រឿង "ទាយាទអសុរ" មាន៣០ភាគ គ្រោងនឹងដំណើរការចេញថតនៅថ្ងៃទី ៥ ស្អែកនេះ ដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍នៅអំឡុងខែមេសា ឆ្នាំ ២០១៨ ខាងមុខ។ ចូលរួមសម្ដែងដោយ នី មុន្នីនាថ ជា លាងឈែ ជា ស្រីរ័ត្ន ឃុន ច័ន្ទ មូនណា ស្រេន វុធថា កៀត ថាវ៉ាត់ និងតារាសម្ដែងស្រីប្រុសជាច្រើនរូបផ្សេងទៀត៕"។

ដកស្រង់ពី៖Sabay