Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្លោច​ចិត្ត​! តារា​ K-Pop ទាំង​នេះ​ខំ​ឡើង​សម្ដែង​ទាំង​ឈឺទាំង​ជា ដើម្បី​អ្នក​គាំទ្រ

  • បោះពុម្ព

ធ្វើជាតារា K-Pop មិនមែនជារឿងងាយស្រួលឡើយ ដោយពួកគេត្រូវទទួលការងារជាច្រើន ក៏ដូចជាត្រូវហាត់សមស្ទើរគ្មានពេលសម្រាក ដើម្បីសម្រិតសម្រាំងនូវទស្សនីយភាពពិសេសឥតខ្ចោះសម្រាប់មហាជន។

ដោយសារហេតុនេះ ទើបតារាទាំងនោះខ្លះបានមានសុខភាពខ្សោយ និងមានជំងឺប្រចាំកាយដែលអ្នកគាំទ្រខ្លះមិនបានដឹង។ទោះជាយ៉ាងណា ពួកគេក៏នៅតែខំប្រឹងឡើងសម្ដែង មានរាំច្រៀងទាំងឈឺ ទាំងជា ធ្វើយ៉ាងណា ដើម្បីផ្គាប់ចិត្តអ្នកគាំទ្រ រហូតពេលខ្លះអ្នកតារាខ្លះដួលសន្លប់លើឆាកពេលសម្ដែងទៀតផង។អ្នកទាំងនោះមានដូចជាតារាចម្រៀងមកពីក្រុម BTS, EXO, SHINee, Red Velvet, F(x) ព្រមទាំងក្រុមចម្រៀង K-Pop ជាច្រើនរូបទៀត។ ពេលឃើញអាការៈទាំងនោះហើយ អ្នកគាំទ្រនាំគ្នាសម្ដែងការអាណិតអាសូរ បារម្ភគ្រប់គ្នា និងរឹតតែបង្កើនក្ដីស្រឡាញ់ដល់តារាទាំងនោះលើសដើម៕

ដកស្រង់ពី៖Sabay