Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Taeyang ធ្វើ​ឲ្យ​ CL ភ្ញាក់​ក្រញាង​ ពេល​រម្លឹករឿង​១ជាមួយ​គ្នា

  • បោះពុម្ព

Taeyang តារាចម្រៀងក្រុម BIGBANG រួមជាមួយ CL និង Oh Hyuk បានរៀបចំពិធីជប់លៀងអបអរឆ្នាំថ្មីជាមួយគ្នាកាលពីថ្ងៃទី ០៤ ខែមករា ក្នុងកម្មវិធី "Livin' the Double Life” របស់ទូរទស្សន៍កូរ៉េ tvN។នៅថ្ងៃនោះដែរ CL បានធ្វើស៊ុបនំម្សៅ (Teokbeoki) អាហារកូរ៉េដែលតែងធ្វើក្នុងថ្ងៃចូលឆ្នាំថ្មី។

តារាស្រីរូបនេះបាននិយាយថា នេះប្រហែលជាស៊ុប Teokbbuki ចុងក្រោយហើយដែលនាងញ៉ាំ ព្រោះនាងត្រូវទៅសហរដ្ឋអាមេរិក។ ពេលឮភ្លាម Taeyang ក៏បានតបថា៖ "អ្នកអាចធ្វើស៊ុបហ្នឹងនៅទឹកដីអាមេរិកបានទេតើ”។

ពេលនោះ CL និយាយថា វាមិនអាចទៅរួចនោះទេ ព្រោះនាងតែងយកទឹកស៊ុបដែលយាយរបស់នាងចម្អិនស្រាប់។ក្រោយមកទៀត តារាចម្រៀងក្រុម BIGBANG សង្សារ Min Hyo Rin ក៏បានបន្ថែមទៀតថា៖ "កាលពីកន្លងទៅ មានពេលមួយ CL និងខ្ញុំរវល់ធ្វើការ និងស្នាក់នៅក្នុងស្ទូឌីយូ ព្រោះអាល់ប៊ុមមិនទាន់ចេញ។ ខ្ញុំចាំច្បាស់ថាពួកយើងទាំង ២ មិនបានទៅផ្ទះទេ ដូចនេះ CL ក៏បានធ្វើស៊ុបនេះញ៉ាំទាំងអស់គ្នា”។

គ្រាន់តែឮភ្លាម CL ភ្ញាក់ក្រញាង ព្រមទាំងបាននិយាយថា៖ "បើតាមខ្ញុំគិត វាដូចកន្លងទៅ ៩ ឬ១០ឆ្នាំហើយ”។ ក្នុងបទសម្ភាសន៍ទោលមួយ CL បង្ហាញពីអារម្មណ៍ក្នុងចិត្តថា៖ "ខ្ញុំមិនគិតថា បងប្រុស Taeyang អាចចាំពេលដែលយើងធ្វើស៊ុប និងញាំរួមគ្នាទេ។ ដូច្នេះហើយបាន ខ្ញុំភ្ញាក់ផ្អើលពេលគាត់ចាំរឿងទាំងនោះច្បាស់”។

រម្លឹកកាលពីអតីតកាល គឺ ក្រុម BIGBANG និង 2NE1 តែងចំណាយពេលជាច្រើនក្នុងការហាត់សម និងស្នាក់នៅក្នុងអគារតែមួយ ជាហេតុធ្វើឲ្យទំនាក់ទំនងរបស់ពួកគេមានភាពល្អប្រសើរ ប្រៀបដូចបងប្អូននឹងគ្នា៕

ដកស្រង់ពី៖Sabay