បណ្តាញសង្គម

ភ័យ​ស្ទើរ​លស់ព្រលឹង​រឿង​ "ធ្មប់​" ចេញ​Trailer

ភាពយន្តខ្នាតធំរឿង "ធ្មប់" សម្ដែងដោយពិធីការិនី ហ៊ិន ចាន់នីរ័ត្ន ជាមួយលោក ហ៊ុយ យ៉ាឡេង បានចេញ Trailer ហើយ ជាមួយឈុតឆាកភ័យរន្ធត់ស្ទើរលស់ព្រលឹង។លោក ហ៊ុយ យ៉ាឡេង បានលើកឡើងថារឿង "ធ្មប់" ជាប្រភេទរឿងមួយប្រភេទ និយាយអំពីជីវភាព និងការរស់នៅរបស់បងប្អូនខ្មែរ ក្នុងសម័យលង្វែក ។

នៅសម័យកាលនោះប្រជាជនខ្មែរមានជំនឿយ៉ាងមុតមាំទៅលើរឿងមន្តអាគម អាប ធ្មប់ ។ លោកថា៖ " ទិដ្ឋភាពក្នុងរឿងនេះគឺយើងថតនៅខេត្តកំពង់ធំទាំងអស់ ហើយយើងបានចំណាយពេលជាង១ខែក្នុងការចេញថត។ ចំពោះដើមទុនវិញចន្លោះពី ៤ ទៅ ៥ ម៉ឺនដុល្លារដូចរឿង "វិកលចរិត" ដែរ"។

រឿង"ធ្មប់" ត្រៀមនឹងដាក់បញ្ចាំងនៅរោងភាពយន្តទំនើបៗនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួននៅពាក់កណ្ដាលខែ មករា ឆ្នាំ ២០១៨ នេះហើយ។

ដកស្រង់ពី៖Sabay