Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អេនឌី បញ្ចេញ Original Song ថ្មី​ទៀត អះអាង​ថា​ពេញ​ចិត្ត​ស្ដូក

  • បោះពុម្ព

Original Song ថ្មីមួយរបស់ អេនឌី ទើបចេញផ្លូវការរសៀលម្សិលមិញមានចំណងជើងថា "ទីបំផុតទើបដឹងថាគេកុហក" ដែលសាមីខ្លួនអះអាងថា ពេញចិត្តបទនេះខ្លាំង។ “សម្រាប់ខ្ញុំពេញចិត្តបទនេះខ្លាំងណាស់ បើធៀបនឹងបទផ្សេងៗដែលចេញរួចហើយ ព្រោះវាជាឆ្អឹងរឿងរបស់ខ្ញុំផ្ទាល់...ខ្ញុំនឹងធ្វើឲ្យគេស្គាល់ច្រើន!”។

ទើបមួយរយៈនេះ គេសង្កេតឃើញថា អេនឌី បានសម្រុកក្នុងការងារចម្រៀងក្នុងនោះមានទាំងការបញ្ចេញ Original Song និងការគាស់រំលើងបទជំនាន់ដើមរបស់អជិរាជសំឡេងមាស ស៊ីន ស៊ីសាមុត យកមកច្រៀងសារឡើងវិញ(Cover)។ វិលទៅបទខាងលើវិញ តារាប្រុសរូបនេះអះអាងថា វាជា Original Song ទី៣របស់លោកហើយ ដែលពីរបទមុនមានចំណងជើងថា "សាវ៉ា" និងបទ "មនុស្សសំខាន់សម្រាប់ថ្ងៃថ្មី"។

អេនឌី ប្រាប់ថា នឹងបន្តចេញ Original Song បន្តបន្ទាប់ទៀតនាពេលខាងមុខ ដើម្បីជួយលើកកម្ពស់បទប្រភេទនេះក្នុងទីផ្សារសិល្បៈតន្ត្រីជាតិ។ ម្សិលមិញនេះ បានថតបញ្ចប់មួយបទរួចហើយ ត្រៀមចេញនាពេលខាងមុខ។ យ៉ាងក៏ដោយ ការយកមកច្រៀងឡើងវិញនូវបទជំនាន់ដើម ក៏នៅបន្ត ព្រោះលោកក៏មានចំណូលចិត្តបទអតីតកាលខ្លាំងដូចគ្នា ទើបគាស់រំលើងយកមកបង្ហាញប្រិយមិត្តម្ដងហើយម្ដងទៀត។

ដកស្រង់ពី៖Sabay