បណ្តាញសង្គម

ដើម​ឆ្នាំ​២០១៨ តារា​ល្បីៗ​៥​រូប ត្រៀម​ទទួល​សមាជិក​ថ្មី​ចូល​គ្រួសារ ​

ក្រោយទទួលជោគជ័យលើកការងារសិល្បៈ និងជំនួញ តារាប្រុសស្រីទាំង៥នេះ បានរៀបការសាងគ្រួសារយ៉ាងមានសុភមង្គល។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏កំពុងត្រៀមទទួលសមាជិកថ្មីចូលជីវិតគូរៀងៗខ្លួនថែមទៀត។

តារាប្រុសស្រីទាំងនោះរួមមាន៖ ១ លី ច័ន្ទសីហា៖ រៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី៥ ឧសភា ឆ្នាំ២០១៧។ លី ច័ន្ទសីហា បានបង្ហើបដំណឹងមង្គលដែលមានទារកម្នាក់កំពុងចាប់កំណើតក្នុងផ្ទៃនាង។ មានការលើកឡើងថា កូនដំបូងនឹងសម្រាលនាពេលឆាប់នេះ។

២ គង់ ច័ន្ទស្រីមុំ៖ ស្រីស្អាតរូបនេះ បានធ្វើមហាជនសាទរយ៉ាងខ្លាំងក្រោយបង្ហើបដំណឹងមានផ្ទៃពោះកាលអំឡុងខែធ្នូ ឆ្នាំ២០១៧។៣ ជា សុវណ្ណរិទ្ធ៖ ក្រោយមានកូនប្រុសគួរឲ្យស្រឡាញ់ម្នាក់ ពិធីកររូបនេះ កំពុងរៀបចំរណ្ដាប់ទទួលបុត្រម្នាក់ទៀតចូលគ្រួសារ។

៤ កែវ វាសនា៖ មិនខុសពីពិធីករខាងលើ កែវ វាសនា ក៏ត្រៀមទទួលកូនទី២ដោយក្ដីរំភើបដែរ។៥ ផារី៖ តួល្ខោន និងជាអតីតតារាកំប្លែងប្រចាំ CTN វ័យក្មេង ផារី ក៏កំពុងមានផ្ទៃពោះ និង ជិតសម្រាលនាពេលខាងមុខ៕

 ដកស្រង់ពី៖Sabay