បណ្តាញសង្គម

មិន​ធម្មតា​កូន​ប្រុស​ពៅ នាយ ក្រឹម ធ្វើ​ឲ្យ​​បុរស​ហ្វីលីពីន​ពេញ​ចិត្ត​

បន្ទាប់ពីជួបរឿងមិនសប្បាយចិត្តត្បិតឪពុកខ្លួនមានប្រពន្ធចុង ពេលនេះ អ៊ូ ដានីញ៉ែល បានប្រទះរឿងរីករាយមួយ ព្រោះលោកត្រូវបានបុរសជនជាតិហ្វីលីពីនម្នាក់ពេញចិត្ត ហើយបានទទួលយកមកធ្វើជាគ្រូបង្រៀនគំនូរ និងគ្រប់គ្រងនៅ The Art Bar។ លោក Mark Jefferson Huang ជាម្ចាស់ស្ទូឌីយោ The Art Bar បានលើកឡើងថា នេះជាលើកដំបូងហើយ សម្រាប់រូបលោក ដែលមានឱកាសមកបើកស្ទូឌីយោផ្នែកគូគំនូរនៅកម្ពុជា។

ចំពោះហេតុផលដែលខ្លួនជ្រើសរើស ដានីញ៉ែល មកធ្វើជាគ្រូបង្រៀនផ្នែកគូគំនូរ និងគ្រប់គ្រង ដោយសារតែ ដានីញ៉ែល មានទេពកោសល្យផ្នែកគូគំនូរតាំងពីនៅតូច។ ចំណែកឯភាសាអង់គ្លេសវិញរូបគេអាចប្រើប្រាស់បានដូចភាសាជាតិខ្លួន។

ម្ចាស់ស្ទូឌីយោខាងលើបានរៀបរាប់ថា៖"ឈ្មោះ The Art Bar មិនមែនជាកន្លែងរាំកម្សាន្តឡើយ តែវាគឺជាកន្លែងដែលគ្រប់គ្នាអាចមកបង្ហាញអារម្មណ៍ និងទេពកោសល្យនៃការគូរូប បើទោះបីជាពួកគេមិនមានបទពិសោធន៍ក្នុងជំនាញនេះក៏ដោយ តែខ្ញុំជឿជាក់ថាអ្នក និងជក់ចិត្តជាមួយក្រោយពីឃើញម្ចាស់ស្ទូឌីយោពេញចិត្តលើសមត្ថភាពខ្លួនដូច្នេះ អ៊ូ ដានីញ៉ែល ក៏បានបង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ហើយថែមទាំងបានសន្យាថាលោក នឹងខិតខំប្រឹងប្រែងធ្វើការឲ្យអស់ពីសមត្ថភាពដល់កូនខ្មែរ និងបទេសមួយចំនួនដែលចង់សិក្សារៀនសូត្រផ្នែកគូគំនូរឲ្យបានយល់ច្បាស់អ្វីដែលហៅថាគំនូរ។

ដានីញ៉ែល ថា៖" ខ្ញុំ និង Mark Jefferson Huang ស្គាល់គ្នាបាន១ខែបង ក្រោយពីស្គាល់គាត់ឃើញខ្ញុំមានជំនាញខាងគំនូរស្រាប់ទើបយកខ្ញុំមកធ្វើការឲ្យគាត់តែម្ដងទៅ"។ការកម្សាន្តបែបថ្មីនេះ។ ហើយអ្វីដែលខ្ញុំសប្បាយចិត្តនោះគឺបាន ដាញ៉ែល រួមការងារជាមួយ"។

ដកស្រង់ពិ៖Sabay