Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្គាល់​កំពូលសត្វ​ទាយ​អាកាសធាតុ​​ច្បាស់ៗ​ មិន​ចាញ់​អ្នក​វិទ្យាសាស្រ្ត​

  • បោះពុម្ព

ការព្យាករណ៍ឧតុនិយម អាចដឹងមុនអាស្រ័យលើបទពិសោធន៍ វិចារណញ្ញាណ និងវិទ្យាសាស្ត្រ (ការវិភាគ ដោយគណនា)។យ៉ាងណាមិញ សត្វមួយចំនួនអាចដឹងពីអាកាសធាតុបានដោយមិនមានការវិភាគ ឬគណនាស្មុគស្មាញនោះទេ ហើយអាចកម្រិតត្រឹមត្រូវខ្ពស់ ដោយសមត្ថភាពក្នុងការរស់នៅរបស់វា។

អ្នកអាចពិនិត្យមើល ឬសម្គាល់ឥរិយាបថសត្វទាំងនេះបាន ចំពោះអាកាសធាតុនាពេលខាងមុខ។ ១. សត្វ Groundhogសត្វប្រភេទនេះអាចទាយដឹង ពីនិទាឃរដូវ និងរដូវរងាពេលខាងមុខនឹងមកដល់ ដោយរាល់ឆ្នាំថ្ងៃទី ២ ខែកុម្ភៈអាចមាននិទាឃរដូវ ឬរដូវរងា។

២. សត្វគោកសិករបានយល់ស្របនឹងឥរិយាបថរបស់សត្វគោសម្រាប់អាកាសធាតុប្រែប្រួល។ សត្វគោចូលជាហ្វូង ដើម្បីរក្សាភាពកក់ក្តៅ និងសុវត្ថិភាព ចំពោះព្យុះ ឬខ្យល់ខ្លាំងនឹងកើតឡើង។ ប្រសិនបើអ្នកឃើញសត្វគោបី ឬបួនផ្តេកខ្លួនលើស្មៅ នោះនឹងមានភ្លៀងធ្លាក់។

៣. សត្វកង្កែបពេលសត្វកង្កែបស្រែកច្រៀង នោះនឹងមានភ្លៀងធ្លាក់ខ្លាំង ដោយពួកវាមានអារម្មណ៍ដឹងពីសីតុណ្ហភាពកើនឡើង និងរកទីខ្ពស់តាមដែលអាចទៅរួចដើម្បីទុំ ឬជ្រក។ ៤. សត្វស្រមោចសត្វស្រមោចជាប្រភេទសត្វស៊ូនឹងការងារខ្លាំង ព្រោះសូម្បីតែភ្លៀងតិចៗ ក៏អាចបង្កអន្តរាយដល់ពួកវាដែរ ដូច្នេះពួកវាត្រូវសកម្មនឹងការងារឆ្លើយតបទៅនឹងអាកាសធាតុប្រែប្រួល។

ពេលអ្នកបើកឆត្រការពារសំណើម សត្វស្រមោចបានបិទគ្រប់រន្ធ និងស្ថិតក្នុងសម្បុករួចបាត់ទៅហើយ។ ៥. សត្វសុនខសត្វសុនខអាចដឹងពី ការរញ្ជួយដី អាកាសធាតុប្រែប្រួល និងព្យុះបានត្រឹមត្រូវ ដោយការស្តាប់ និងស្រង់ក្លិនអាចឲ្យពួកវាមានអារម្មណ៍ដឹង ពីអ្វីដែលលាក់បាំង។

៦. សត្វឆ្មាសត្វឆ្មាអាចសម្គាល់អាកាសធាតុ ត្រជាក់ ឬក្តៅ ហើយនឹងសម្ងំក្នុងទីតាំងកក់ក្តៅ មុនពេលភ្លៀងធ្លាក់។ ៧. សត្វក្រពើប្រសិនបើនឹងមានរដូវភ្លៀងធ្លាក់រយៈពេលយូរ សត្វក្រពើធ្វើសម្បុកខ្ពស់ជាងធម្មតា៕

ដកស្រង់ពី៖Sabay