Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទាំង​ភ្ញាក់​ផ្អើល និងរិះគន់! ហង្សមាស ទម្លាយ​រឿង​កូន​ទាំង​៣របស់ ​ព្រាប​ សុវត្ថិ បាន​ក្លាយជា​តារា​ចម្រៀង​ពេញសិទ្ធ​

  • បោះពុម្ព

ព្រឹកមិញផលិតកម្មហង្សមាសបានធ្វើសន្និសីទផ្លូវការមួយបង្ហាញពីសមាសភាពកូនប្រុសទាំងបីដួងរបស់លោក ព្រាប សុវត្ថិ ដែលបានក្លាយជាតារាចម្រៀងពេញសិទ្ធិនៅក្នុងផលិតកម្មនេះ។ ទន្ទឹមនឹងបានក្លាយជាតារាចម្រៀងជ្រកជាមួយផលិតកម្មឪពុកខ្លួន ជាមួយគ្នានេះ មានបណ្តាអ្នកគាំទ្រមួយចំនួនបានលើកឡើងថា ការចូលម្តងទាំងបី ដោយមិនបានឆ្លងកាត់ការប្រលង ឬ តេស្តអ្វីមួយនោះវាហាក់មិនសមស្រប ជាពិសេសពួកគេបានលើកឡើងថាអ្នកទាំងបីមានខ្សែ ដោយសារវត្តមានឪពុកដែលជាតារាចម្រៀងកំពូលក្នុងព្រះរាជាណាចក្រកម្ពុជាតែម្តង។

ឆ្លើយតបនឹងការរិះគន់នេះ អគ្គនាយករងផលិតកម្មហង្សមាស អ៊ឹង គឹមលាង បានបកស្រាយដើម្បីឲ្យអស់ចម្ងល់ ក៏ដូចជាឲ្យអ្នកគាំទ្របានដឹងកាន់តែច្បាស់ពីបញ្ហានេះផងដែរ។ អ្នកស្រី អ៊ឹង គឹមលាង បានរៀបរាប់ថា ការយកចូលនេះ មិនមែនដោយសារខ្សែអ្វីនោះទេ តែវាជាសមត្ថភាពពិតប្រាកដរបស់អ្នកទាំងបី។

ហើយពួកគេសុទ្ធតែមានប្រជាប្រិយភាពស្រាប់ ពីអ្នកគាំទ្រមួយចំនួនធំ តាំងពីមុនចូលផលិតកម្មទៅទៀត។ "ការស្វែងរកធនធានថ្មី គឺមិនមែនមើលតែលើការប្រលងមួយមុខប៉ុណ្ណោះទេ គឺយើងមានក្រុមការងារផ្សេង ចាំតាមដាន ពីសមត្ថភាពអ្នកដែលមាននៅខ្មែរ។

ពួកគេទាំង៣នេះហើយ ដែលជាធនជានមួយដ៏កម្រ ហើយមានជាប់សាច់ឈាម និងទេពកោសល្យដូចលោកឪពុក ដែលជាកំពូលតារាចម្រៀងប្រចាំព្រះរាជាណាកម្ពុជា និងប្រចាំហង្សមាស ចឹងពួកយើងត្រូវតែក្តោបឱកាសនេះ ដើម្បីជារសជាតិថ្មីសម្រាប់អ្នកគាំទ្រសិល្បៈខ្មែរផងដែរ"។

អគ្គនាយករងផលិតកម្មហង្សមាសខាងលើ លើកឡើង។"ម្យ៉ាងពួកគេទាំងបី សុទ្ធតែមានសមត្ថភាព ទេពកោសល្យស្រាប់ ដែលពួកយើងបានសម្លឹងឃើញយូរមកហើយ ហើយទាំងខាងផលិតកម្មក៏ដូចជា តារាចម្រៀងថ្មីទាំង៣ នឹងព្យាយាមរកអ្វីដែលថ្មី ប្លែក ដើម្បីកំដរបរិយាសដល់អ្នកគាំទ្រទាំងអស់គ្នា និងឲ្យក្លាយជាអនាគត Super Star ដូចលោកឪពុកគេផងដែរ"។

អ្នកស្រី បន្ថែម។ ក្នុងនាមជាឪពុករបស់តារាចម្រៀងទាំងបីលោក ព្រាប សុវត្ថិ ពិតជាមានចិត្តរំភើបឥតឧបមា ហើយលោកប្តេជ្ញាថានឹងខំជួយជំរុញកូនទាំងបី ឲ្យកាន់តែមានភាពលេចធ្លោ ជាមួយនឹងសមត្ថភាព និងដុងទេពកោសល្យដែលពួកគេមានស្រាប់។

ពន្លកថ្មីក្នុងផលិតកម្មដែលមានឈាមជ័ររបស់លោក ព្រាប សុវត្ថិ ពួកគេសុទ្ធតែអះអាង និងប្តេជ្ញា ខិតខំធ្វើយ៉ាងណា រិះរកអ្វីដែលថ្មី សម្រាប់បម្រើអារម្មណ៍ទស្សនិកជន ទោះបីពួកគេកំពុងជាប់ការសិក្សា តែពន្លកថ្មីទាំង៣ នៅតែអះអាងថា មានពេលវេលាគ្រប់គ្រាន់សម្រាប់វិថីសិល្បៈ ក៏ដូចជាការរៀនសូត្រ។ ចង់ដឹងថាសមត្ថភាពពួកគេមានកម្រិតណា កុំភ្លេចល្ងាចនេះទំព័រហ្វេសប៊ុកផ្លូវការ ហង្សមាស នឹងបង្ហាញ MV ដែលច្រៀង និងសម្តែងដោយពួកគេទាំងបីផងដែរ។

ដកស្រង់ពិ់Sabay