បណ្តាញសង្គម

អេននី ហ្សាម បែក​សាច់​ទ្រលុក​ទ្រលន់​ដោយសារ​មាន​កូន?​

ក្រោយពីបង្ហាញមុខក្នុងពិធីសម្ពោធរឿង និងកម្មវិធីផ្សេងៗជាបន្តបន្ទាប់តារាចម្រៀង អេននី ហ្សាម ត្រូវបានមហាជនដាក់ការសង្ស័យថានាង មានកូនទើបបែកសាច់ទ្រលុកទ្រលន់ដូច្នេះ។

ដើម្បីស្រាយមន្ទិល និងការសង្ស័យនូវពាក្យចចាមអារ៉ាមទាំងនោះ អេននី ហ្សាម បានប្រាប់ Sabay ថា រូបនាងមានសាច់ឈាមធាត់ទ្រលុកទ្រលន់បែបនេះ មកពីដល់ពេលវេលាដែលត្រូវធាត់ ទោះបីជាមិនសូវទទួលទានអាហារក៏គីឡូឡើងដោយខ្លួនឯង។

ដូច្នេះ នីហ្សាម សូមបដិសេធរាល់ព័ត៌មានទាំងឡាយណាដែលនិយាយថា នាងមានកូន។ ជាមួយទឹកមុខភ្ញាក់ផ្អើល អេន នីហ្សាម បាននិយាយថា៖ “ខ្ញុំអស់សំណើចខ្លាំងណាស់បង ពេលឮគេនិយាយថាអេន នីហ្សាម បែកសាច់ដោយសារមានកូន ឲ្យមានយ៉ាងម៉េចទៅបើខ្ញុំអត់ទាន់បានរៀបការ និងមានស្វាមីផងហ្នឹង"។

ចំណែកឯក្មេងម្នាក់ដែល អេននី ហ្សាម ប្រលែងលេងជាមួយ បង្ហោះនៅលើហ្វេសប៊ុកកាលពីពេលថ្មីនេះ ត្រូវបាននាងអះអាងថា គឺជាក្មួយបង្កើត មិនមែនជាកូននាងឡើយ៕

ដកស្រង់ពី៖Sabay