បណ្តាញសង្គម

Taeyang ចេញ​​បទ​​ថ្មី​សម្រាប់​​ការ​ប្រកួត​កីឡា​អូឡាំពិក​​ឆ្នាំ​២០១៨​ នៅ​ក្រុង​ព្យុងយ៉ាង

តារាចម្រៀង Taeyang គ្រោងនឹងចេញបទចម្រៀងថ្មីដែលមានចំណងជើងថា "LOUDER" ដើម្បីជាការគាំទ្រក្នុងកម្មវិធីប្រកួតកីឡាអូឡាំពិករដូវរងាក្នុងទីក្រុងព្យុងយ៉ាងប្រចាំឆ្នាំ២០១៨ខាងមុខនេះ។

តាមផលិតកម្ម YG Entertainment បានបញ្ជាក់កាលពីថ្ងៃទី០៨ ខែមករាថា៖ "LOUDER គឺជាបទចម្រៀងមួយដែលនិពន្ធឡើងក្នុងគោលបំណងដើម្បីជាការអបអរ និងគាំទ្រសម្រាប់កម្មវិធីកីឡាអូឡាំពិកដែលនឹងប្រព្រឹត្តទៅនៅពេលឆាប់ៗក្នុងឆ្នាំនេះ។

បទនេះ មានអត្ថន័យថាជា 'ការរួបរួមគ្នា និងស្រែកច្រៀងឲ្យឮៗ'។ ផ្នែកមួយនៃប្រភេទសាច់ភ្លេង Rock និងPop ត្រូវបានបញ្ចូលក្នុងបទចម្រៀងថ្មីនេះជាមួយនឹងទំនុកភ្លេងថ្មីដែលអាចឲ្យមនុស្សគ្រប់គ្នាច្រៀងតាមបាន។

Taeyang ជាអ្នកសរសេរ និងរៀបរៀងបទចម្រៀងសម្រាប់កីឡាប្រចាំរដូវរងានេះឡើងដោយខ្លួនលោក ហើយជាការផលិតដោយ Teddy សមាជិកនៃក្រុមThe Black Label រួមជាមួយសិល្បករដែលមានទេពកោសល្យផ្សេងៗទៀត"។បទចម្រៀងថ្មីនេះនឹងចេញជាផ្លូវការ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១២ថ្ងៃត្រង់ (ម៉ោងនៅប្រទេសកូរ៉េ)៕

ដកស្រង់ពី៖FRESH NEWS