បណ្តាញសង្គម

ផ្អើល​ពេញ​ប្រទេស​ថៃ Mario ជួប​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​

លើប្រព័ន្ធផ្សព្វផ្សាយ មហាជនជាច្រើនបាននាំគ្នាចែកចាយឃ្លីបវីដេអូព្រោងព្រាតក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងលើផ្លូវ Phaya Thai Road រវាងឡានតាក់ស៊ី និងឡានរបស់តារាសម្ដែងថៃ Mario។

រថយន្តម៉ាក Porsche ពណ៌ខ្មៅរបស់តារាប្រុសជួរមុខថៃ Mario Maurer ខ្ទេចកញ្ចក់មុខ ដោយសារម្ចាស់ឡានតាក់ស៊ីខឹងពេក យកចំពាមកៅស៊ូបាញ់បំបែក ក្រោយឡានបុកគ្នា។ បន្ទាប់មកប៉ូលិសក៏បានកោះហៅ ទាំង Mario និងម្ចាស់ឡានតាក់ស៊ី មកដោះស្រាយតាមសន្តិវិធីទៅតាមផ្លូវច្បាប់ជាសំណាងល្អ ហេតុការណ៍ដែលកើតឡើងកាលពីថ្ងៃទី ០៨ ខែ មករានេះ មិនមានអ្នកណារងរបួសអ្វីឡើយ ព្រោះជាគ្រោះថ្នាក់តូចតាច រីឯខាងតារាសម្ដែង Mario ក៏មិននិយាយអ្វីវែងឆ្ងាយដែរ ព្រោះមិនចង់ឲ្យវាក្លាយជារឿងធំ នាំឲ្យបង្កការភ្ញាក់ផ្អើលខ្លាំង៕

ដកស្រង់ពី៖Sabay