Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ា ច័ន្ទបញ្ញា បង្ហាញ​គម្រោង​​ជីវិត​ មុន​​ថ្ងៃ​ចូល​រោង​ការ

  • បោះពុម្ព

នៅក្នុងឆ្នាំថ្មី២០១៨នេះ តារាចម្រៀង លោក ម៉ា ច័ន្ទបញ្ញា បានដាក់ផែនការជីវិតរបស់ខ្លួនថា ជាឆ្នាំរកស៊ី ដើម្បីសន្សំប្រាក់ត្រៀមចូលរោងការជាមួយសង្សារបណ្ដូលចិត្តរបស់ខ្លួននាពេលខាងមុខនេះ។

ផែនការទាំងនោះម្ចាស់បទ "Forever Alone” រូបនេះប្រាប់ថា មានរហូតដល់ទៅ៣គម្រោងឯណោះ ក្នុងនោះ ទី១ បើកការផលិតបទចម្រៀង និងការផលិតរឿងខ្លី ដោយប្រើទុនផ្ទាល់ខ្លួន ទី២ គម្រោងបើកជំនួញរួមគ្នាជាមួយនឹងសង្សាររបស់ខ្លួន និង ទី៣ គឺបើកក្រុមហ៊ុនជាមួយក្រុមគ្រួសាររបស់លោក ដោយមានដៃគូភាគហ៊ុនផ្សេងទៀតចូលរួម។ ជំនួញទី២ និង ទី៣ លោក ម៉ា ច័ន្ទបញ្ញា មិនបានបង្ហើបប្រាប់ថា ជាជំនួញអ្វី ហើយត្រូវប្រើប្រាស់ដើមទុនប៉ុន្មានឡើយ ព្រោះដោយសារតែអ្វីកំពុងតែរៀបចំបើក មិនទាន់ដំណើរនៅឡើយ ដូចនេះខ្លួនសុំលាក់សិន។ ច័ន្ទបញ្ញា ថា ប្រសិនបើជំនួញទាំង៣របស់ខ្លួនដំណើរការល្អ លោកមានគម្រោងទិញវិឡារួមគ្នាជាមួយសង្សាររបស់លោក១បន្ថែមទៀត ខណៈបច្ចុប្បន្ននេះ ខ្លួននិងសង្សារកំពុងតែបង់រំលោះ ខនដូ ម្នាក់១ ហើយក្ដី។

គម្រោងរៀបការរបស់ ម៉ា ច័ន្ទបញ្ញា និងសង្សាររបស់លោក គឺ អូន អ៊ីង គ្រោងនឹងធ្វើឡើងនៅ ២ឆ្នាំទៀត ដោយរយៈពេលនេះ តាមការបញ្ជាក់ពីភាគីខាងប្រុស ពួកគេមិនមានផែនការភ្ជាប់ពាក្យជាមួយគ្នាឡើយ គឺចាំរៀបការយកតែម្ដង។

ក្រោយពីរៀបការរួច ទោះបីក្លាយជាអ្នកមានទ្រព្យច្រើនបែបណាក្ដី ម៉ា ច័ន្ទបញ្ញា បញ្ជាក់ប្រាប់ថា មិនបោះបង់ចោលសិល្បៈឡើយ គឺលោកនៅតែបន្ត ត្បិតអីអាជីពមួយនេះខ្លួនស្រលាញ់តាំងតែដឹងក្ដីមកម្ល៉េះ៕

ដកស្រង់ពី៖Sabay