Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សូមថែរក្សាសុខភាព! ចាប់ពីថ្ងៃនេះកម្ពុជាចុះត្រជាក់ខ្លាំងបំផុត តំបន់ខ្លះដល់១៤អង្សារ

  • បោះពុម្ព

ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ នេះថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលខ្យល់មូសុងឦសាន និងជ្រលងសម្ពាធខ្ពស់ខ្សោយពីចិន ដែលបង្កឲ្យសីតុណ្ហភាពអប្បបរមាធ្លាក់ចុះ ពីថ្ងៃទី១០ ខែមករា តទៅ ជាពិសេសថ្ងៃទី១២ដោយឡែក ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ឧត្តរមានជ័យ ព្រះវិហារ និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះក្នុងរង្វង់ ១៦-១៨ អង្សា។

រីឯ បណ្ដារាជធានី-ខេត្តផ្សេងៗទៀត សីតុណ្ហភាពស្ថិតក្នុងរង្វង់ ១៩-២១ អង្សា លើកលែងតែតំបន់មាត់សមុទ្រ ដែលសីតុណ្ហភាពអប្បបរមា ស្ថិតក្នុងរង្វង់ ២៣-២៤ អង្សា៕ ខាងក្រោមនេះគឺជាសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក៖-១៥ មករា។ ក្នុងនោះ តំបន់ជួរភ្នំដងរែក សីតុណ្ហភាពអាចធ្លាក់ចុះរហូតដល់ ១៤ អង្សារសេ។

ដកស្រង់ពី៖Sabay