Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហ៊ានណាស់! យកលុយ​លក់ផ្ទះ​ឲ្យគេ​ទៅ​ប្រថុយ​រក​ស៊ី​ខ្លួនឯង តែ​លទ្ធផល​ស្មាន​មិន​ដល់​

  • បោះពុម្ព

លោកស្រី ឃី មុនី ជាសហគ្រិនស្ត្រីខ្មែរមួយរូប បានចាប់ប្រឡូកក្នុងវិស័យជំនួញ ផ្ដើមពីដើមទុន នៃប្រាក់កម្រៃជើងសាលក់ផ្ទះឲ្យគេ បែកគំនិតចេញរកស៊ី រហូតមានអាជីវកម្ម ដែលពិភពលោកទទួលស្គាល់។ ដំបូងឡើយលោកស្រី ជាបុគ្គលិកផ្នែកគណនេយ្យក្នុងក្រុមហ៊ុនអចលនទ្រព្យមួយ និងទទួលប្រាក់ខែពេញសិទ្ធិដំបូង ១២០ដុល្លារ។

ដោយសារការងារបង្រៀនមនុស្ស ពេលនោះ លោកស្រីរៀនបណ្ដើរ ធ្វើការបណ្ដើរ ហើយក៏មានឱកាសឆ្លៀតរកម៉ូយជួយលក់ផ្ទះឲ្យគេទៀត។ សំណាងល្អក៏បានមកដល់ ផ្ទះលក់ដំបូងនោះបានតម្លៃជាង ១០ម៉ឺនដុល្លារ និងទទួលប្រាក់កម្រៃជើងសា ៣% (៣ពាន់ដុល្លារ) តែដោយសារជាមនុស្សខ្លាចភាពក្រីក្រ លោកស្រីក៏ហ៊ានដាក់ចិត្តប្រថុយយកលុយនោះទៅរកស៊ី ដោយរបរដំបូង គឺនាំចូលសំបកកៅស៊ូម៉ូតូមកលក់។

ទន្ទឹមនឹងនោះការរកស៊ីជួបការលំបាកៗជារឿយៗ ប៉ុន្តែសហគ្រិននេះមិនដែលរុញរា ឬចុះចាញ់ម្ដងណាឡើយ ព្រោះចងចាំនូវពាក្យចាស់បុរាណមួយឃ្លាបានពោលថា «ស៊ូនឿយមុន ស្រណុកក្រោយ» ដោយសារពាក្យនេះលោកស្រីមិនដែលទុកខ្លួនឲ្យទំនេរឡើយ សូម្បីពេលវេលាជួបមិត្តភក្តិក៏គ្មានដែរ គឺគិតតែរកលុយ និងបង្កើនចំណេះដឹងរកស៊ីតែប៉ុណ្ណោះ។ មិនដល់មួយឆ្នាំផង ស្ត្រីដែលធ្លាប់ស្រមៃថានឹងក្លាយអ្នកជំនួញឆ្នើមថ្ងៃណាមួយរូបនេះ បានសម្រេចបំណងខ្លួននៅឆ្នាំ ២០១១ បង្កើតក្រុមហ៊ុន Amru Rice នាំចេញអង្ករធំមួយនៅកម្ពុជាលំដាប់អន្តរជាតិ។

នៅឆ្នាំ ២០១៣ លោកស្រីបានដឹកនាំកសិករខ្មែរប្រមាណជាង ៥ពាន់គ្រួសារ ផលិតអង្ករសរីរាង្គ នាំចេញអង្ករទៅក្រៅស្រុកជាង ៤០ប្រទេសនៅជុំវិញពិភលោកទទួលស្គាល់មកដល់សព្វថ្ងៃនេះ ។ មិនតែប៉ុណ្ណោះ លោកស្រី បានដណ្ដើមពានរង្វាន់ជាសហគ្រិនស្ត្រីឆ្នើមបំផុតរបស់កម្ពុជា ប្រចាំឆ្នាំ ២០១៧ កន្លងទៅផងដែរ៕

ដកស្រង់ពី៖Sabay