បណ្តាញសង្គម

ជីវិតពិត លោកគ្រូ​ ឃីម សុខហេង ទម្រាំក្លាយជាគ្រូល្បីល្បាញ​ម្នាក់ ក្នុង​ប្រទេស​កម្ពុជា

លោគ្រូ ឃីម សុខហេង ដែលយុវវ័យភាគច្រើនបានស្គាល់លោកតាមរយៈវគ្គបណ្ដុះបណ្ដាលស្ដីពីអភិវឌ្ឍន៍ផ្នត់គំនិត បានបង្ហើបក្ដីប្រាថ្នារបស់ខ្លួននៅពេលអនាគតមួយ។ តើអ្វីជាក្ដីគោលបំណងដ៏ធំរបស់លោកគ្រូ ឃីម សុខហេង? លោកគ្រូ ជានរណា? មុននឹងមកដឹងក្ដីប្រាថ្នារបស់លោកគ្រូនោះ មកស្គាល់ប្រវត្តិសង្ខេបរបស់គាត់ ដូចខាងលោកគ្រូ ឃីម សុខហេង បានកើតនៅឆ្នាំ ១៩៨២ ក្នុងគ្រួសារក្រីក្រមួយនៅខេត្តព្រៃវែង។

លោកបានរៀបការ និងមានកូនប្រុស ៣នាក់ និងកូនស្រីម្នាក់។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ (IRs) ផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស និងផ្នែកវិទ្យាសាស្ត្រអប់រំ។ លើសពីនេះទៀត លោកត្រូវបានទទួលការបណ្ដុះបណ្ដាល, បង្វឹក និងណែនាំដោយអ្នកជំនាញដ៏ល្បីល្បាញទូទាំងពិភពលោក ដូចជាអ្នកឯកទេសអភិវឌ្ឍន៍មនុស្សអូស្ត្រាលី, អ្នកឯកទេសជប៉ុនផ្នែកទស្សនវិជ្ជា, ការច្នៃប្រឌិត, ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ព្រមទាំងទទួលការបង្ហាត់ពីសកលពាណិជ្ជកម្មអាល្លឺម៉ង់ផងដែរ។ក្រោមសិន៖តាមរយៈការទទួលបានការបង្ហាត់បង្រៀនពីអ្នកជំនាញទាំងនេះ លោកអាចបំពាក់នូវចំណេះដឹង និង ជំនាញ ដើម្បីជំរុញឲ្យមានការផ្លាស់ប្ដូរនៅក្នុងជីវិត។

លោកគ្រូ ចង់ឲ្យមានការផ្លាស់ប្ដូរទស្សនៈថ្មីសម្រាប់មនុស្សជំនាន់ក្រោយ ដើម្បីអភិវឌ្ឍខ្លួនឱ្យមានប្រយោជន៍ និងក្លាយជាពលរដ្ឋដែលមានផលិតភាពក្នុងសហគមន៍ និងសង្គម។ កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៤ លោកគ្រូ ឃីម សុខហេង ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយព្រះករុណាព្រះបាទសម្ដេច នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

លោកគ្រូ ឃីម សុខហេង គឺជាអ្នកដឹកនាំច្រើនទម្រង់ និងដឹកនាំឲ្យមានការផ្លាស់ប្ដូរ, ជាអ្នកឯកទេសអភិវឌ្ឍ និងជំរុញមនុស្សឲ្យមានការផ្លាស់ប្ដូរ, ជាវាគ្មិនជំរុញទឹកចិត្តដ៏ល្បីល្បាញ និងជាអ្នកបង្ហាត់ជំរុញទឹកចិត្តមួយរូប។ ក្រៅពីនេះ លោកក៏ជាសហគ្រិន, អ្នកវិនិយោគ និងជាស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI) ផងដែរ។

លើសពីនេះទៀត លោកមានភាពល្បីល្បាញក្នុងបណ្ដាសារព័ត៌មាននានា, បណ្ដាញសង្គម, ទូរទស្សន៍ CTN, ទូរទស្សន៍ បាយ័ន, ទូរទស្សន៍ SEA TV និងកម្មវិធីវិទ្យុជាច្រើនទៀត។ដោយស្ដាប់តាមសម្ដីរបស់ម្ដាយលោកតាំងពីដើមមក លោកបានតាំងចិត្តក្នុងការសម្រេចគោលបំណង ដែលសឹងតែមិនអាចទៅរួចជាច្រើន។

លោកបានទៅទស្សនកិច្ចនៅចក្រភពអង់គ្លេស, អាល្លឺម៉ង់, ចិន, ជប៉ុន, កូរ៉េខាងត្បូង, ស្កុតឡែន, មីយ៉ាន់ម៉ា, ថៃ និងវៀតណាម។ លោកគ្រូ បានផ្ដល់ការបណ្ដុះបណ្ដាលដល់អ្នកចូលរួមជាង ១១៦ ០០០ នាក់ ជាមួយនឹងអង្គការជាច្រើនរួមទាំងអង្គភាពឯកជនដូចជា CHIP MONG Group, អាកាសយានដ្ឋាន (PPIA), សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA), MFIs និង Sathapana Bank Plc. រួមទាំងអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិដូចជា កាកបាតក្រហមកម្ពុជា, UNDP, CARE International និង Concerning Worldwide ជាដើម។

ចំណែកឯចក្ខុវិស័យនាពេលអនាគតរបស់លោកសម្រាប់អាជីវកម្មប្រកួតប្រជែងនៅទូទាំងពិភពលោក គឺដើម្បីផ្លាស់ប្ដូរភាពជាអ្នកដឹកនាំកម្រិតខ្ពស់ និងការកំណត់គំនិតជាសកល នៅគ្រប់តំបន់ទាំងអស់ក្នុងពិភពលោក៕

ដកស្រង់ពី៖Sabay