Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​​​ម្នាក់​ធ្លាប់​ផ្ទុះ​​ព័ត៌មាន​ឡើង​គ្រែ​ជាមួយ​ អ៊ីវ៉ា និង លី អ៊ីវ៉ាធីណា ជា​អ្នកណា​?

  • បោះពុម្ព

បុរសម្នាក់ត្រូវបានជនអនាមិក Hack Account Facebook បង្កជារឿងភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ កញ្ញា លី អ៊ីវ៉ាធីណា និង អ៊ីវ៉ា ពាក់ព័ន្ធករណីថា រូបគេធ្លាប់នាំតារាចម្រៀងទាំងពីរនាក់ឡើងគ្រែជាមួយ។ ក្រោយពីផ្ទុះរឿងរ៉ាវនេះរួចមកសាធារណៈមិនទាន់បានជ្រាបច្បាស់ថា បុរសម្នាក់ហ្នឹងជាអ្នកណាឡើយ។

បើតាមដំណឹងដែល Sabay ទទួលបានពីលោក ឆៃ ណាតូ ដែលជាជនរងគ្រោះដែរនោះបានឲ្យដឹងថា ដំបូងឡើយ ខ្លួន គឺជាអ្នកសរសេរបទចម្រៀងឲ្យ ពេជ្រ ថាណា ផុន ផានិត រ៉ាវី នៅក្នុងផលិតកម្មថោន។ អាជីពជាអ្នកនិពន្ធមិនបានធ្វើឲ្យលោករកកម្រៃចិញ្ចឹមឆ្នាំងបាយបាននោះទេ ព្រោះបទចម្រៀងដែលចេញនៅលើទីផ្សារមិនសូវទទួលបានការគាំទ្រពីមិត្តអ្នកស្ដាប់គ្រប់មជ្ឈដ្ឋាន ទើបលោកសម្រេចចិត្តលាប្រទេសកំណើតខ្លួនទៅស្វែងរកការងារធ្វើនៅប្រទេសថៃ ដើម្បីចិញ្ចឹមឪពុកម្ដាយ និងកូនពីរនាក់ ដែលរស់នៅក្នុងបន្ទុក។

ទោះបីជាមានការងារនៅប្រទេសថៃក្ដីតែ ឆៃ ណាតូ មិនបានបោះបង់ការតែងនិពន្ធបទចម្រៀងចោលឡើយ ឆ្លៀតពេលទំនេរពីការងារលោកងាកមកចាប់ចុងប៊ិចសរសេរបទចម្រៀង ផ្ញើជូនឲ្យពួកម៉ាកច្រៀង និងតារាចម្រៀងពន្លកថ្មីមួយចំនួនទៀត។ឆៃ ណាតូ បានរៀបរាប់ថា៖" ខ្ញុំស្រលាញ់ចម្រៀងខ្លាំងណាស់បង តែមកពីខ្ញុំច្រៀងមិនពីរោះ ទើបសរសេរបោះឲ្យពួកម៉ាក និងតារាចម្រៀងដែលពួកគាត់មានសំឡេងល្អឲ្យច្រៀងជំនួស ហើយបទខ្លះខ្ញុំឲ្យ ពេជ្រ ថាណា គាត់ច្រៀង ព្រោះខ្ញុំស្គាល់គាត់តាមរយៈ ផុន ផានិត"។

បច្ចុប្បន្ន ឆៃ ណាតូ មានអាយុ ៣២ ឆ្នាំ ជាអ្នកខេត្តព្រៃវែង ធ្លាប់មានប្រពន្ធ និងកូន២ នាក់ ដោយសារតែការរស់នៅមិនចុះសម្រុងជាមួយគ្នាទើបខ្លួន និងប្រពន្ធបានសម្រេចចែកផ្លូវគ្នាដើរម្ខាងម្នាក់ជាង៣ ឆ្នាំមកហើយ ។ ចំណែកឯកូនទាំង២ លោកជាអ្នករ៉ាប់រងចិញ្ចឹម។

បទចម្រៀងមួយចំនួនដែល ឆៃ ណាតូ ធ្លាប់និពន្ធកន្លងមកមានដូចជាបទ៖ "ស្រណោះដៃធ្លាប់ថ្នម" “ក្បត់ប្ដីចោលកូន" “ប៉ោយប៉ែតដួងចិត្តខ្ញុំ" និងជាច្រើនបទដែលលោកមិនបានចាំចំណងជើង៕

 ដកស្រង់ពី៖Sabay