Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បោះ​បង់​ឱកាស​ធំ​នៅ​​ក្រៅ​ប្រទេស នាំ​ឲ្យ​​ ស្រីនិច្ច មាន​ថ្ងៃ​នេះ

  • បោះពុម្ព

មិនមែនជារឿងងាយទេ ទម្រាំតារាម៉ូដែលម្នាក់អាចឆ្មក់ឱកាសបានចេញទៅប្រកួតកម្មវិធីលំដាប់ថ្នាក់អន្តរជាតិនៅក្រៅប្រទេស តែ ស៊ឹម ស្រីនិច្ច បានសម្រេចចិត្តបោះបង់ឱកាសនេះ។

នាងថែមទាំងបានបញ្ជាក់ទៀតថា ព្រោះដាច់ចិត្តប្រលែងត្រីធំនេះហើយ ទើបនាងអាចមានឱកាសលូតលាស់ក្នុងវិស័យកាស្រីនិច្ច រំលឹកថា នាងជាម្ចាស់ជយលាភីលេខ១ក្នុងកម្មវិធី Sun Supermodel និងបានទទួលនាមជា Miss Cat of the City ប្រចាំឆ្នាំ២០១៦ ដែលតម្រូវឲ្យនាងតំណាងកម្ពុជាចេញទៅប្រកួតកម្មវិធីបវរកញ្ញា Miss គ្រានោះ នាងបានសម្រេចចិត្តបោះបង់សិទ្ធិប្រកួតត្បិតខ្លួនមិនមានលទ្ធភាព ពេលវេលា និងចង់ក្ដោបឱកាសការងារសម្ដែងដើម្បីរកចំណូលសិន។

"បោះបង់ចោលហ្នឹងស្ដាយដែរបង! តែកាលណោះ បើទៅ គឺខ្វះ Sponsor ផង ហើយខ្ញុំជាប់ការងារថតរឿង និងពាណិជ្ជកម្មមួយចំនួនទើបខ្ញុំមិនអាចចោលការងារបាន។ ម្យ៉ាង ទៅហ្នឹងត្រូវចំណាយច្រើន ដូច្នេះខ្ញុំសម្រេចនៅបន្តការងារក្នុងស្រុក ហើយគេក៏បញ្ជូនម៉ូដែលផ្សេងឲ្យទៅប្រកួតជំនួស" ។

នាងរៀបរាប់តួ ពណ្ណារី ក្នុងភាពយន្តភាគ "ស្រទន់មន្តស្នេហ៍" បន្តថា បើមានឱកាស និងពេលវេលាគ្រប់គ្រាន់ខ្លួននឹងព្យាយាមទៅប្រកួតជាថ្មី តែនាងយល់ថាប្រហែលជាមិនអាចទៅរួចទេ ត្បិតចេញទៅម្ដងៗ ហោចណាស់ក៏ចំណាយពេលលើសពី១សប្ដាហ៍ដែរ ដែលនេះជារយៈពេល១នាងពិបាកលៃលក។

ទោះកើតមានចិត្តស្ដាយស្រណោះបន្តិចក្ដី ស្រីស្អាតវ័យ១៩ឆ្នាំ បន្ថែមថា នេះជាការបាត់បង់ធំ១មែន តែវាបានសងមកវិញនូវឱកាសការងារ និងការបង្ហាញមុខមាត់លើជំនាញផ្សេងៗជាមួយវិស័យសិល្បៈក្នុងស្រុកមិនថាសម្ដែង ច្រៀង ពិធីការិនី ឬម៉ូដែល៕។Cosmopolitan World ក្នុងឆ្នាំដដែល នៅប្រទេសម៉ាឡេស៊ី។រងាររបស់ខ្លួនដូចសព្វថ្ងៃ។

ដកស្រង់ពី៖Sabay