បណ្តាញសង្គម

ព្រឺសម្បុរ! សិស្សវិទ្យាល័យ ហ៊ុន សែន អង្គស្ដុករៀបរាប់រឿងខ្មោចលងដ៏ព្រឺព្រួច

សិស្សនៅវិទ្យាល័យអង្គស្ដុក មួយរូបសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់អំពីប្រភពខាងលើអះអាងថា ហេតុការណ៍មានខ្មោចលងនៅវិទ្យាល័យ ហ៊ុន សែន អង្គស្ដុក ស្ថិតនៅឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពតពិតជាកើតឡើងមែន។

អ្នកដែលត្រូវខ្មោចលងភាគច្រើនជាសិស្សស្រីៗ ខ្លះឃើញខ្មោចនឹងមុខស្រស់ៗ ហើយខ្លះទៀតត្រូវខ្មោចចូលសណ្ឋិតស្រែកយំខ្លាំងៗ ដល់ថ្នាក់ដួលសន្លប់ក៏មាន។ សិស្សដដែលនោះបន្តទៀតថា ពិតជាចម្លែកខ្លាំងណាស់នៅពេលបញ្ជូនដល់មន្ទីរពេទ្យពុំមានជំងឺអ្វីនោះទេ ហើយនៅពេលដឹងខ្លួនវិញស្រាប់តែនិយាយរវើរវាយគួរឲ្យខ្លាចប្រៀបដូចជាសំឡេងខ្មោច។

បច្ចុប្បន្ននេះសិស្សគ្រប់គ្នាកាន់តែខ្លាចសាលា មានសិស្សខ្លះមិនចង់ហ៊ានមករៀនទៀតផង ព្រោះគ្រាន់តែចូលក្នុងបរិវេណភ្លាម គឺព្រឺសម្បុរខ្ញារហូតមកដល់ថ្ងៃទី ០៩ ខែមករា ម្សិលមិញនេះ លោកគ្រូ-អ្នកគ្រូ បានមូលមតិគ្នាហៅសិស្សមកសែនព្រេនមានថ្វាយភ្លេងខ្មែរ ៩បទ ចេក៩ស្និត ក្បាលជ្រូក៩។

អ្វីដែលគួរឲ្យខ្លាចក្នុងថ្ងៃសែនព្រេននោះមានខ្មោចលងសិស្សរត់ពេញសាលា និងមានអ្នកសន្លប់ជាបន្តបន្ទាប់។ យ៉ាងណាក្ដី Sabay នៅមិនទាន់មានទំនាក់ទំនង ដើម្បីសុំការបំភ្លឺពីលោកនាយកវិទ្យាល័យ ហ៊ុន សែន អង្គស្ដុកនៅឡើយទេ ចំពោះហេតុការខ្មោចលងនេះ៕ កៗគួរឲ្យខ្លាច។រឿងខ្មោចលងបន្លាចសិស្សដ៏ព្រឺព្រួចមានសិស្សខ្លះដួលសន្លប់ជាបន្តបន្ទាប់ទៀតផង។

ដកស្រង់ពី៖Sabay