Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សូ ដានីតា និង យ៉ែម សំអូន បន្ត​ផ្អែម​ល្ហែម​ជាមួយ​គ្នា​កំដរ​ភ្នែក​ទស្សនិកជន

  • បោះពុម្ព

ជារឿយៗ រូបភាពស្និទ្ធស្នាលរបស់តារាសម្ដែង និងម៉ូដែល សូ ដានីតា ជាមួយតារាប្រុសពោះម៉ាយ យ៉ែម សំអូន បានលេចឡើងតាមបណ្ដាញសង្គម។ ភាពយន្តជិតស្និទ្ធនោះ សំអាងថា ពួកគេគឺជាអ្នកសិល្បៈ និងជាក្រុមការងារជាមួយគ្នាច្រើនឆ្នាំមកហើយ ហើយរហូតដល់មានមន្ទិលថា ពួកគេមានទំនាក់ទំនងស៊ីជម្រៅជាមួយគ្នា។

តាមការកត់សម្គាល់នោះ ភាគីខាងស្រី តែងតែបើកចំហពីទំនាក់ទំនងស្អិតល្មួតនេះ ខណៈខាងប្រុស គឺនៅរក្សាចរិតស្ងប់ស្ងៀម ពីទំនាក់ទំនង។ សង្កត់ន័យលើសកម្មភាពទាំងឡាយនោះ តារាស្រីរូបនេះ តែចេញសារពោលសរសើរ ម្ដងហើយម្ដងទៀត ចំពោះទឹកចិត្តរបស់មេក្រុមនៃក្រុមពិធីការ Dara Entertainment ដែលតែងតែធ្វើល្អ និងយកចិត្តទុកដាក់ចំពោះខ្លួន។

ជាក់ស្ដែងរូបភាពថ្មីបំផុតមួយពីភាពផ្អែមល្ហែមរបស់តារាគូនេះ បានលេចឡើងថ្មីៗ នៅពេល យ៉ែម សំអូន បានឆ្លៀតធ្វើខួបកំណើតឲ្យនាង បង្កើតភាពភ្ញាក់ផ្អើល។ភ្ជាប់ជាមួយរូបថតមួយសន្លឹកនោះ សូ ដានីតា បានពោលអរគុណតារាប្រុស ដែលនាងហៅថា បងប្រុស ជាប់មាត់។

"អរគុណបង Samonn Yem ទោះបងរវល់យ៉ាងណា ក៏មិនភ្លេចថ្ងៃខួបកំណើតរបស់ខ្ញុំដែរ countdown new year រួចហើយ គឺតែងតែធ្វើខួបអោយខ្ញុំរាល់ឆ្នាំ នេះជាទឹកចិត្តនៃការគិតស្រលាញ់ពិតៗពីបងប្រុស"។

បើទោះ ខាងស្រី តែងតែហៅ ខាងប្រុសថា "បងប្រុស" ប៉ុន្តែតារាគូនេះ នៅតែមិនទាន់អាចរុញមន្ទិលស្នេហ៍ពួកគេ ពីទស្សនិកជនឲ្យដាច់ស្រឡះនៅឡើយ ហើយជារឿយៗ ពួកគេត្រូវចោទសួរពីបញ្ហានេះ។ ជួបជាមួយ Sabay ក្នុងថ្ងៃមង្គលការ សុគន្ធ និសា ចុងឆ្នាំ ២០១៧ សូ ដានីតា ទទួលថា នាង និង យ៉ែម សំអូន ពិតស្និទ្ធស្នាលដូចដែលទស្សនិកជនបានឃើញមែន។

ប៉ុន្តែនាងនៅតែរក្សាការអះអាងថា នាង និងមេកើយខាងលើ គឺស្និទ្ធស្នាលក្នុងភាពជាបងប្អូនប៉ុណ្ណោះ មិនដូចនឹងចចាមអារ៉ាមដែលថា ពួកនាងមានស្នេហ៍លួចលាក់ជាមួយគ្នានោះឡើយ។សូ ដានីតា ចាប់ផ្ដើមមានភាពទាក់ទង ជាមួយ យ៉ែម សំអូន តាំងពីពួកគេស្ថិតក្រុមការងារតែមួយ គឺក្រុមបង្ហាញម៉ូដ Cambodia Super Model ដែលល្បីខ្លាំងកាលពីប៉ុន្មានឆ្នាំមុន។

ប៉ុន្តែភាពជិតស្និទ្ធ និងផ្អែមល្ហែម បានបង្ហាញឲ្យឃើញខ្លាំង តាំងពី យ៉ែម សំអូន និងភរិយា អ្នកនាង យ៉ាន លីនដា បែកគ្នាមក និងក៏ជាវេលាដែលមន្ទិលស្នេហ៍រវាងពួកគេ ត្រូវបានគេលើកមកនិយាយដែរ។ យ៉ាងនេះក្ដី តារាស្រីរូបនេះ បានបដិសេធ ដោយនាងលើកឡើងថា ពួកនាង មានភាពជិតស្និទ្ធនឹងគ្នា តាំងពីមុននេះច្រើនឆ្នាំម្ល៉េះ។

"អ្ហើយបងអើយ ខ្ញុំស្និទ្ធស្នាលគ្នាតាំងមុនហ្នឹង ៣-៤ឆ្នាំឯណោះ មកស្និទ្ធឥឡូវអី...និយាយទៅ គេសួរខ្ញុំច្រើនហើយរឿងហ្នឹង ដដែលៗ ហើយខ្ញុំក៏មិនមានអីឆ្លើយទៀតដែរ គឺដដែលដែរ គឺថា ពួកយើងជិតស្និទ្ធត្រឹមជាបងប្អូនហ្នឹង!”។

សូ ដានីតា ធ្លាប់មានគូស្នេហ៍ កាលពីអតីតជាអាណិកជនខ្មែរនៅអាមេរិក ប៊ែលហ្សិក ដែលទំនាក់ទំនងនោះ ធ្លាប់ស្ទួយជីវភាពនាងឲ្យហ៊ឺហាខ្លាំងមានឡាន និងផ្ទះរាប់ម៉ឺនដុល្លារអំឡុងឆ្នាំ ២០១២។ ក្រោយមក ពួកគេក៏បែកគ្នាវិញ និងមិនមានដំណឹងស្នេហ៍ជាមួយបុរសក្នុង និងក្រៅស្រុកទៀតទេ មុនពេលមកប្រទះមន្ទិលស្នេហ៍ជាមួយ យ៉ែម សំអូន រយៈពេលចុងក្រោយនេះ ក្រោយពួកគេបង្ហាញភាពស្និទ្ធស្នាលខ្លាំង៕

ដកស្រង់ពី៖Sabay