Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កុមារម្នាក់ដើរទៅ​រៀនកាត់​ព្រិល​ធ្លាក់​ជាង ៤ គីឡូដី ជាប់​ព្រិល​ពេញ​ក្បាល កំពុង​ធ្វើ​ឲ្យ​មាន​ការ​អាណិតអាសូរ

  • បោះពុម្ព

រូបថតក្មេងប្រុសម្នាក់ដែលសក់ និងរោមភ្នែកប្រឡាក់ជោគជាំដោយព្រិល បាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាញសង្គមនៅប្រទេសចិន។ កុមារាក្នុងរូបថតនោះ មានឈ្មោះថា Wang Fuman ដែលបច្ចុប្បន្នកំពុងរៀននៅបឋមសិក្សាមួយ ក្នុងតំបន់ដាច់ស្រយាល Zhaotong ក្នុងខេត្តយូណាន។

រូបថតនេះ ត្រូវបានថត នៅពេលដែលក្មេងប្រុសរូបនេះ ទើបតែធ្វើដំណើរមកដល់សាលា បន្ទាប់ពីប្រើពេលអស់ជាងមួយម៉ោងក្នុងការដើរចម្ងាយដីជាង ៤.៥ គីឡូពីផ្ទះខ្លួនមក ក្រោមអាកាសធាតុត្រជាក់ខ្លាំង។ ហេតុនេះហើយ បានជា ក្នុងរូប Wang មានព្រិលជាប់សក់ និងរោមភ្នែកបែបនេះ។

បើតាមនាយកសាលាដែល Wang រៀនបានឲ្យដឹងថា កុមារារូបនេះប្រើពេលជាង ១ម៉ោងក្នុងការដើរមករៀនជារៀងរាល់ថ្ងៃ ក្រោមអាកាសធាតុមួយដ៏ត្រជាក់នាពេលព្រឹក ថ្ងៃខ្លះ សីតុណ្ហភាពធ្លាក់ដល់ទៅ -៩អង្សាសេ។ ដោយជីវភាពគ្រួសារក្រ ឪពុកម្ដាយកុមារា Wang មិនបាននៅចិញ្ចឹមកុមារានេះដោយផ្ទាល់នោះទេ ដោយពួកគេបានចាកចេញទៅទីក្រុងឆ្ងាយពីផ្ទះ ដើម្បីធ្វើការយកកម្រៃផ្គត់ផ្គង់គ្រួសារ។

សព្វថ្ងៃ Wang រស់នៅជាមួយបងស្រី និងជីដូនចាស់របស់ខ្លួន។ បន្ទាប់ពីមានការបង្ហោះរូបនេះ លើបណ្ដាញសង្គមចិន មានមតិជាច្រើនបានបន្លឺឡើងក្នុងការបង្ហាញក្ដីអាណិតអាសូរ ដល់កុមារ Wang។ ខ្លះចង់តែបរិច្ចាគអាវរងាឲ្យកុមារារូបនេះទៀតផង៕

ដកស្រង់ពី៖Sabay