បណ្តាញសង្គម

រថយន្ត​​ម្ដាយ​ G-Devith ត្រូវ​​​ចោរ​លួច​កាល​ពី​យប់​មិញ​

រថយន្តម៉ាក Corolla ស៊េរី ២០០២ របស់ម្ដាយតារាចម្រៀង G-Devith ត្រូវបានចោរលួចកាលពីយប់មិញនៅក្បែរវត្តគោកបញ្ជាន់ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមដំណឹងដែល Sabay ទទួលបានពី G-Devith បានឲ្យដឹងថា រថយន្ត Corolla របស់ម្ដាយលោកចតនៅមុខផ្ទះដូចរាល់ដង មិនដែលមានបញ្ហាអ្វីកើតឡើងនោះទេ ទើបមិនបានចាប់អារម្មណ៍ថាមានករណីចោរប្លន់កើតឡើងដូច្នេះ។ ខណៈនេះខ្លួនជាមួយម្ដាយបានដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចដើម្បីស្វែងរករថយន្តនោះហើយ។

តារាចម្រៀងមកពីខេត្តបាត់ដំបងរូបនេះ បានរៀបរាប់ជាមួយអារម្មណ៍សោកស្ដាយថា៖" ម៉ាក់ខ្ញុំគាត់អត់ដឹងថាបាត់ឡានពីម៉ោងប៉ុន្មានទេ តែពេលគាត់ក្រោករៀបចំអីវ៉ាន់លក់ដូរ ប្រហែលម៉ោង៤ ទៀបភ្លឺទើបដឹងថាបាត់ឡាន។ ឡានហ្នឹងម៉ាក់គាត់ទិញតម្លៃ ១២ ០០០ ដុល្លារបង"៕

ដកស្រង់ពី៖Sabay