Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុម​រាំ​ស្រីស្អាត ទម្លាយរឿងលះបង់​សម្រស់ដើម្បី​អាជីព​មួយនេះ​

  • បោះពុម្ព

ភាពជោគជ័យកើតឡើងពីការខិតខំប្រឹងប្រែង មិនខុសឡើយ ក្រុមរាំស្រីស្អាត 4nix ដែលកំពុងទទួលបានការគាំទ្រពេលនេះ ក៏លះបង់មិនស្ទើរដែរ។ ស្រីស្អាត៤នាក់មានរូបរាងកាយតូចច្រឡឹង មុខមាត់គួរឲ្យស្រលាញ់ ក្រុម 4nix កំពុងទទួលបានការ គាំទ្រខ្លាំងចំពោះទេពកោសល្យរាំរបស់ពួកគេ ដោយអន្ទងអារម្មណ៍អ្នកទស្សនាមិនឲ្យដកភ្នែកចេញពីសកម្មភាពរបស់ពួកគេឡើយ។ក្រុមរាំមួយក្រុមនេះជាញឹកញាប់តែងតែធ្វើឲ្យអ្នកទស្សនាមានការយល់ច្រឡំថា ពួកគេជាជនជាតិកូរ៉េ ព្រោះតែការស្លៀកពាក់ សម្បុរ និងការតុបតែងខ្លួន។

មុននឹងទទួលបានជោគជ័យដូចសព្វថ្ងៃ ស្រីស្រីស្អាតមួយក្រុមនេះបានព្យាយាមហ្វឹកហាត់ក្បាច់រាំមួយថ្ងៃជាច្រើនម៉ោងក្នុងមួយថ្ងៃៗ មិនដែលរួញរាឡើយ។ ស្រីស្រស់ប្រធានក្រុម 4nix កញ្ញា Nit បានប្រាប់ Sabay ថា មុននឹងនាងអាចសម្ដែងបានដូចសព្វថ្ងៃនេះ ក្រុមទាំងមូលត្រូវខំហាត់រាល់ថ្ងៃ មិនក្រោមពី៦ម៉ោងឡើយ។ នារីសាច់សខ្ចីរាំម្ដងៗគ្រលែងមិនខ្លាចដាច់ចង្កេះរូបនេះបន្តថា រាល់ពេលហាត់រួចនាងឈឺចាប់ពេញខ្លួនទាំងអស់។

«ពួកយើងសប្បាយចិត្តណាស់ពេលបានធ្វើការរួមក្រុមគ្នាបែបនេះ រាល់ថ្ងៃពួកយើងហាត់៦ម៉ោង ក្រោយពីហាត់ហើយ ឈឺខ្លួនពេញទាំងអស់ គឺចុក ស្រពន់គ្រប់កន្លែងតែម្ដង តែខ្ញុំមិនបោះបង់ការរាំនេះទេ ព្រោះខ្ញុំស្រឡាញ់ វា»។ Nit បញ្ជាក់។ធម្មតា នារីតែងខ្វល់ខ្វាយខ្លាំងណាស់ទៅលើរូបរាងកាយ ទាំងស្បែក ទាំងទម្ងន់ ជាពិសេសស្រលាញ់រូបរាងកាយស្រឡូនៗតែម្តង។

ប្រធានក្រុមស្រីស្អាតនេះបន្តថា នៅពេលដែលហាត់កាន់តែខ្លាំង រូបរាងកាយដែលធ្លាប់តែស្រឡូនបែរជាឡើងសាច់ដុំ ចំណែកឯជើងវិញក៏ធំៗដែរ តែដោយចិត្តស្រលាញ់ ក្រុមស្រីស្អាតទាំង៤នាក់ មិនរាថយឡើយ។ ក្រុម 4nix បង្កើតឡើងក្នុងឆ្នាំ២០១៦ ដែលមានសមាជិករាំវ័យក្មេងចំនួន៤នាក់ គឺ កញ្ញា Nit កញ្ញា Woori កញ្ញា Ara និង កញ្ញា Mina។

ក្រុមនេះមានអ្នកគ្រប់គ្រងជាជនជាតិកូរ៉េ ដែលមើលការខុសត្រូវទាំងសម្លៀកបំពាក់ និងក្បាច់រាំរបស់ពួកគេ៕

ដកស្រង់ពី៖Sabay