Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Yaya ទម្លាយ​មូលហេតុ​មិន​ទៅ​ជប៉ុន​ជាមួយ​គ្រួសារ​ Nadech ព្រោះ​រឿង​សំខាន់​

  • បោះពុម្ព

ដំណើរកម្សាន្តរបស់តារាប្រុសថៃ Nadech Kugimiya និងម្ដាយប្រព្រឹត្តិទៅយ៉ាងសប្បាយរីករាយនៅប្រទេសជប៉ុន ប៉ុន្តែគួរឲ្យស្ដាយមិនមានវត្តមានរបស់ Yaya ឡើយ។អ្វីដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលនោះគឺម៉ែកែវ ដែលត្រូវជាម្ដាយរបស់ Nadech ស្រាប់តែ បង្ហោះសារសរសេរដោយដៃផ្ទាល់លើ គណនី Instagram ព្រោះម្នាក់ៗគិតថា លោកស្រីចង់សំដៅពីអវត្តមានរបស់ Yaya។

ប៉ុន្តែសម្រាប់ស្រីស្អាត Yaya មិនដឹងពីមូលហេតុពិតប្រាកដថា ហេតុអ្វីម្ដាយដៃគូខ្លួនបង្ហោះសារនោះឡើយ។Yaya ទទួលស្គាល់ថា ខ្លួនពិតជាចង់ទៅលេងទីនោះ (ប្រទេសជប៉ុន)ណាស់ ប៉ុន្តែចៃដន្យអី ម្ដាយនាងស្រាប់តែឈឺ ហើយនៅមិនទាន់ស្រាកស្រាន្ត ទើបនាងសម្រេចមិនទៅតែម្ដង។

មួយវិញទៀត ស្រីស្អាតរូបនេះក៏មិនគិតថាអ្វីដែលម៉ែកែវបង្ហោះនោះ គឺដោយសាររឿងនាងមិនបានចូលរួមក្នុងដំណើរកម្សាន្តនោះដែរ ហើយគាត់ប្រាកដជាយល់ច្បាស់ពីមូលហេតុជាក់ជាមិនខាន៕

ដកស្រង់ពី៖Sabay