Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្រុកវាលវែង ពី​តំបន់​ដាច់ស្រយាល ទៅ​ជា​តំបន់ទេចរណ៍​ មាន​ភ្ញៀវ​មិន​ចេះដាច់​

  • បោះពុម្ព

ស្រុកវាលវែង ខេត្តពោធិ៍សាត់ដែលធ្លាប់តែជាតំបន់ដាច់ស្រយាល តែពេលនេះបានក្លាយជាតំបន់ទេចរណ៍បែបធម្មជាតិមានទេចរបរទេសទៅទស្សនា និងកម្សាន្តមិនចេះដាច់។ នេះបើតាមក្រសួងបរិស្ថាន។ ក្រសួងបរិស្ថានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថាភ្ញៀវទេចរបរទេសបានសម្រុកទៅទស្សនាតំបន់អេកូទេចរណ៍ធម្មជាតិស្រុកវាលវែង ខេត្តពោធិ៍សាត់មិនលួសថ្ងៃនោះទេ។ មូលហេតុដែលភ្ញៀវទេចរបានស្គាល់ទីតាំងនេះដោយថាក្រសួងបានផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម សេរវាកម្មទេសចរណ៍ និងក្រុមការងារក្រសួងជាដើម។

ក្រសួងសរសេរទៀតថាៈ «មានភ្ញៀវទេសចរបរទេសមកទស្សនាក្នុងតំបន់ការពារធម្មជាតិជាក្រុមគ្រួសារ និងជាក្រុមចម្រុះ ជាតិសាសន៍ ក្នុងនោះដែរកន្លែងដែលចាប់អារម្មណ៍ បំផុតគឺតំបន់អូរសោម និងជួរភ្នំក្រវាញដែលមាន ទេសភាពស្រស់ត្រកាលពោរពេញដោយធនធានក្រសួងឲ្យដឹងទៀតថាមន្ទីរបរិស្ថានខេ្តពោធិ៍សាត់ក៏មានគម្រោងរៀបចំឲ្យឧទ្យានុរក្សក្លាយជាមគ្គទេសក៍សម្រាប់ជូនភ្ញៀវទេសចរដើរកម្សាន្តក្នុងព្រៃ និងជាអ្នកការពារក្រុមភ្ញៀវទាំងនោះផង។

មន្ទីរបរិស្ថានមានជំនឿចិត្តថាការអភិវឌ្ឍអេកូទេសចរណ៍នឹងជួយកែប្រែជីវភាពប្រជពលរដ្ឋនោះទីនោះឲ្យកាន់តែប្រសើរឡើង៕ធម្មជាតិ»។

ដកស្រង់ពី៖Sabay