Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កំពុង​រីក​ចម្រើន​​ក្នុង​វិស័យ​សិល្បៈ​ ប្រុស​ស្អាត ឡុង បែរ​សម្រេច​ចិត្ត​សាង​ផ្នួស

  • បោះពុម្ព

ក្រោយបោះជំហានយ៉ាងរលូន និងទទួលបានការគាំទ្រកោតសរសើរពីមហាជនលើជំនាញសិល្បៈ តារាម៉ូដែល និងសម្ដែងកម្ពុជា តេង ហ៊តណារ៉ុង ហៅ ឡុង បែរជាសម្រេចចិត្តទម្លាក់ការងារសម្ដែងជាច្រើនអន្លើមកបួសជាព្រះសង្ឃទៅវិញ។

ជាមួយគ្នានេះ អ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់លោកបានទម្លាយថា ការបួសនេះ ឡុង ធ្វើឡើងដើម្បីបំពេញកិច្ចតបសងគុណឪពុកម្ដាយតាមពាក្យសន្យា និងកាតព្វកិច្ចកូនប្រុស ដែលជាទំនៀមរបស់ប្រជាជនកម្ពុជាតរៀងមក មិនមែនបួសបម្រើព្រះពុទ្ធសាសនាឡើយ។

អ្នកគ្រប់គ្រងដដែលបន្ថែមថា៖ "ថ្មីៗនេះ ឡុង ទទួលបានការងារច្រើនមែន តែតាមកាតព្វកិច្ច និងកិច្ចសន្យា គាត់ត្រូវតែឆ្លៀតពេលបួសសងគុណម្ដាយឪពុក ដោយគិតពីពេលនេះគាត់បួសរយៈពេល១សប្ដាហ៍នៅវត្តភ្នំសុពណ៌កាឡី ខេត្តក្រចេះ ដែលស្រុកកំណើតគាត់តែម្ដង"៕

ដកស្រង់ពី៖Sabay