Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្លោច​ចិត្ត​អាណិត​​​ វង្ស ថាណាន់ សូម្បី​តែ​​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ខ្លួន​ឯង​ក៏​អត់​ដឹង​ដែរ

  • បោះពុម្ព

ភាគច្រើនបុគ្គលគ្រប់រូបតែងតែដឹង និងចងចាំជានិច្ចនៅថ្ងៃខែឆ្នាំកំណើតដែលខ្លួនកើត ប៉ុន្តែសម្រាប់ វង្ស ថាណាន់ អ្នកចម្រៀង Original Song វិញសូម្បីតែថ្ងៃខែឆ្នាំកំណើតខ្លួនឯងក៏មិនដឹងដែរ។ហេតុផលដែល ថាណាន់ មិនបានដឹងថ្ងៃខែឆ្នាំកំណើតពិតប្រាកដខ្លួនដោយសារតែ លោកកើតមកនៅជាមួយជីដូនជីតា ជាអ្នកមើលថែ មិនមានឪពុកម្ដាយចាំផ្ដល់ភាពកក់ក្ដៅ និងទំនុកបម្រុងដូចក្មេងមួយចំនួននោះទេ។

ប៉ុន្តែរឹតតែគួរឲ្យសង្វេគទៀតនោះរស់នៅជាមួយតាយាយបានអាយុ ៣ឆ្នាំប៉ុណ្ណោះដោយសារជីវភាពខ្វះខាតលោកទាំងពីរក៏បានបញ្ជូន ថាណាន់ ពីខេត្តកំពង់ចាម មកឲ្យសិក្សារៀនសូត្រនៅមណ្ឌលកុមារកំព្រាមួយក្នុងខេត្តកំពង់ស្ពឺ។

ធ្វើដំណើរមកដល់មណ្ឌលកំព្រានៅ ខេត្តកំពង់ស្ពឺ ភ្លាមដើម្បីបំពេញប្រវត្តិរូបសុំរស់នៅ ពេលនោះប្រធានអ្នកគ្រប់គ្រងមណ្ឌលបានសួរទៅលោកថា៖" តើប្អូនកើតថ្ងៃខែឆ្នាំណា? " ភ្លាមនោះ ថាណាន់ ក៏បានឆ្លើយតប៖"ខ្ញុំអត់ដឹងទេ"។

ជាមួយពាក្យសម្ដីអួលដើមក វង្ស ថាណាន់ បានរៀបរាប់ថា៖" ពេលខ្ញុំឆ្លើយថាអត់ដឹងអ៊ីចឹងអ្នកគ្រប់គ្រងមណ្ឌលគាត់បានសួរទៅបងស្រីខ្ញុំដែលបានជូនខ្ញុំមក តែបងស្រីខ្ញុំគាត់ក៏អត់ដឹងដែរ ទើបគាត់សម្រេចដាក់ខែឆ្នាំដែលអត់ពិតប្រាកដឲ្យខ្ញុំតែម្ដងទៅនៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៨៩ ។

ហើយអាយុខ្ញុំសព្វថ្ងៃគឺរាប់តាមមណ្ឌលជាអ្នកដាក់ឲ្យហ្នឹងឯង។ សួរទៅយាយខ្ញុំគាត់ក៏អត់ដឹងដែរពេលកើតហ្នឹងអត់បានចុះសំបុត្រកំណើតផងបង"។ នៅមណ្ឌលបានអាយុ ១៧ឆ្នាំ វង្ស ថាណាន់ ក៏បានចាកចេញពីមណ្ឌល ក្រោយពីទទួលដំណឹងពីបងស្រីថាបានរកឃើញម្ដាយបង្កើត។ ពេលបានមករស់នៅជាមួយម្ដាយបែកគ្នារាប់ឆ្នាំបានតែ១ឆ្នាំកន្លះប៉ុណ្ណោះ ក៏បានស្លាប់បាត់បង់ជីវិតទៅចោលខ្លួនទៀត។

ចំណែកម្តាយលោកក៏មិនបានចាំថ្ងៃខែឆ្នាំកមណើតលោកទៀត។បន្ទាប់ពីម្ដាយស្លាប់ចោលទៅ ថាណាន់ ក៏មករកការងារធ្វើនៅភោជនីយដ្ឋានមួយក្នុងទីក្រុងភ្នំពេញ ជាបុគ្គលិករត់តុ។ ដោយសារតែមានសំឡេងពីរោះរត់តុបានតែប៉ុន្មានខែប៉ុណ្ណោះលោក ត្រូវបានម្ចាស់ហាងឈប់ឲ្យរត់តុ និងដូរឲ្យធ្វើជាអ្នកចម្រៀងវិញ។

ក្លាយជាអ្នកចម្រៀងប្រចាំភោជនីយដ្ឋានបានប្រហែល ២ឆ្នាំ លោកចាប់ផ្ដើមមានគំនិតនិពន្ធបទចម្រៀងដោយខ្លួនឯងគឺបទ "ខ្លាចបាត់អូន" “សុំចិត្ត" និងបទ "សុំទោសដែលឲ្យអូនចាំ" ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន។

ចេញបទចម្រៀងខ្លួនឯងបានតែ ៣បទប៉ុណ្ណោះ ថាណាន់ ក៏បានដាក់ពាក្យប្រលងចម្រៀងក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ ហើយកាលពីយប់មិញក្នុងវគ្គ Judge Audition ទទួលបានពិន្ទុពីគណៈកម្មការទៅវគ្គបន្តទៀត៕

ដកស្រង់ពី៖Sabay