Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លើក​នេះ អេនឌី នាំ ​ពេជ្រ អាវីហ្សា សិចស៊ី​ជាមួយ​ក្ដារ​មឈូស បណ្ដុះសារ​អប់​រំ​ចិត្ត​ខ្លួន​ឯង

  • បោះពុម្ព

បន្ទាប់ពីនាំតារាស្រីល្បីៗ២-៣នាក់ បង្កើតទស្សនីយភាពប្លែកភ្នែកក្នុងបទចម្រៀង ឥឡូវនេះ អេនឌី ចេញស្ទីលថ្មីទៀតជាមួយស្រីស្រស់ ពេជ្រ អាវីហ្សា ដោយសិចស៊ីជាមួយក្ដារមឈូសតែម្ដង ថែមទាំងមានបង្កប់សារពិសេសផង។ពាក់ព័ន្ធស្ទីលប្លែកភ្នែកខាងលើ អេនឌី ប្រាប់ថា នោះជាបែបបទថ្មីនៃសិល្បៈរបស់លោក ដែលចង់ផ្ដល់ប្រិយមិត្តនូវភាពមិនសុំាភ្នែក ១ផ្នែកជាមួយ ពេជ្រ អាវីហ្សា ដែលលោកខកខានការងារសិល្បៈបែបនេះជាយូរមកហើយ។

មួយផ្នែកទៀត ជាមួយក្ដារមឈូសនេះ គឺដើម្បីភាពទាក់ទាញមួយបែបទៀត។ ប៉ុន្តែជាមួយគ្នានេះ លោកក៏មានបង្កប់រឿងផ្សេងពីក្រោយរូបភាពទាំងនេះ។ លោកថា ប្រជាពលរដ្ឋភាគពេលបានឃើញក្ដារមឈូស តែងមានអារម្មណ៍មិនល្អ ខ្លាច ដោយសារនោះជាទីសំចតចុងក្រោយនៃរាងកាយគ្មានវិញ្ញាណរបស់មនុស្សគ្រប់គ្នា។

ដូច្នេះហើយ ក្នុងន័យនេះ សាររបស់លោក គឺក្រើនរំលឹកដល់ខ្លួនឯង និងសាធារណជនថា មុននឹងបិទភ្នែកចោលលោកនេះទៅ គប្បីធ្វើរឿងល្អទុកកេរ្តិ៍ឈ្មោះអោយគេចងចាំ ចៀសវាងធ្វើអំពើដែលគេមិនចង់ឲ្យនៅ

អេនឌី លើកឡើងថា "សាររបស់ខ្ញុំ គឺថាសេចក្ដីស្លាប់នៅហ្នឹងមុខ ដូច្នេះកុំចាំដល់ឃើញក្ដារមឈូស ទើបស្រក់ទឹកភ្នែក យកល្អគួរធ្វើរឿងល្អៗឲ្យអស់លទ្ធភាព ឬក៏ធ្វើរឿងថ្ងៃនេះឲ្យល្អបំផុត ដើម្បីយើងខ្លួនឯងមានសេចក្ដីសុខ ដូចខ្ញុំថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងមានសេចក្ដីណាស់ ព្រោះបានធ្វើទង្វើល្អមួយ"។

អេនឌី និងពេជ្រ អាវីហ្សា គឺជាអតីតដៃគូថតរូបសិចស៊ីជាមួយគ្នាដ៏កក្រើក កាលពីប្រមាណ២-៣ឆ្នាំមុន។ ក្រោយពីរវល់រាងខ្លួន ពួកគេខកខានផ្ដល់ជូនប្រិយមិត្តនូវរូបភាពសិល្បៈសិចស៊ីប្លែកភ្នែក ទើបតែពេលនេះ។

ភាគី ខាងប្រុសអះអាងថា បន្ទាប់ពីនេះទៅ ពួកលោកនឹងមានចំណងថៃថ្មីទៀត ជូនប្រិយមិត្ត ក្នុងពេលឆាប់ៗ ពិសេស គឺលោកគ្រោងបញ្ចេញវីដេអូចម្រៀងមួយជាមួយគ្នាទៀតផង ខណៈម្សិលមិញនេះលោក ទើបនឹងបញ្ចេញ Original Song មួយបទទៀតមានចំណងជើងថា " Crush ធ្វើអោយខូចចិត្ត"។


 

ដកស្រង់ពី៖Sabay