បណ្តាញសង្គម

យូរៗ​បញ្ចេញ​ក្បាច់​រាំ​ម្ដង​​ បេប៊ី ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ចំហមាត់​

ក្រៅពីមានសមត្ថភាពសម្ដែង និងជាពិធីការិនីហើយនោះស្រីស្អាត ជុំ រចនាពេជ្រ ហៅ បេប៊ី ក៏មានទេពកោសល្យច្រៀងរាំមិនចាញ់អ្នកចម្រៀងអាជីពប៉ុន្មានឡើយ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ នាង បានចូលរួមច្រៀងក្នុងកម្មវិធីសប្បុរសធម៌លើកទី៩ និងគម្រប់ខួប ៥៨ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីរៃអង្គាសថវិកាជួយដល់និស្សិតក្រីក្រមួយចំនួនគ្មានលុយគ្រប់គ្រាន់ក្នុងការក្រេបយកចំណេះដឹងនៅសាកលវិទ្យាល័យចំណាស់មួយនេះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះក្នុងកម្មវិធីខាងលើ បេប៊ី បានយកបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍៣ បទយកទៅបកស្រាយជាមួយក្បាច់រាំដ៏សម្បូរបែប ធ្វើឲ្យពុកម៉ែបងប្អូន និងសិស្សនិស្សិត មានវត្តមាននៅទីនោះចំហមាត់ស្ទើរតែគ្រប់គ្នា ព្រោះមិននឹកស្មានថា នាង ពូកែទាំងរាំ និងច្រៀងមិនចាញ់តារាចម្រៀងអាជីពឡើយ៕

ដកស្រង់ពិ៖Sabay