Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Miley បង្ហាញ​ក្ដី​ស្រលាញ់​ដ៏​ផ្អែម​ល្ហែម​ដល់​គូ​ដណ្ដឹង​ក្នុង​ថ្ងៃ​កំណើត

  • បោះពុម្ព

តារាចម្រៀងម្ចាស់បទ "Wrecking Balls” Miley Cyrus បានបង្ហាញក្ដីស្រលាញ់ដ៏ផ្អែមល្ហែមរបស់ខ្លួនទៅកាន់ គូដណ្ដឹងខ្លួនតារាសម្ដែង Liam Hemsworth ក្នុងឱកាសខួបកំណើតវ័យ ២៨ឆ្នាំ។

កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ តារាវ័យ ២៥ឆ្នាំរូបនេះបាន បង្ហោះរូបថតខ្លះៗទៅកាន់បណ្ដាញសង្គម Instagram ដែលបានដាក់បញ្ចូលនូវរូបថតពួកគេជាមួយគ្នា ក្នុងរយៈពេលកន្លងទៅថ្មីៗនេះ ព្រមទាំងសរសេរថា៖ "រីករាយថ្ងៃកំណើតទៅកាន់មិត្តដ៏ជិតស្និទ្ធបំផុតលើលោករបស់ខ្ញុំ! ខ្ញុំស្រលាញ់អ្នក!"។

តាមរយៈការសរសេរនៅលើបណ្ដាញសង្គមនេះបានបង្ហាញថា ពួកគេទាំងពីរគឺជិតស្និទ្ធដូចជារៀបការរួចហើយអីចឹង។ កាលពីដើមខែមុននេះពួកគេ ត្រូវបានគេរាយការណ៍ថាបានរៀបការជាមួយគ្នាខណៈពេលធ្វើដំណើរកម្សាន្តនៅប្រទេសអូស្ត្រាលី។ ផ្ទុយទៅវីញបើតាមប្រភពមួយថ្លែងទៅកាន់ US Weekly បានឲ្យដឹងថា ពួកគេមិនបានរៀបការជាមួយគ្នាទេ ដោយអ្នកទាំងពីរមិនទាន់ចង់ចូលរោងការឆាប់ពេក៕

ដកស្រង់ពី៖Sabay