Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារាចម្រៀងប្រចាំក្រុម Cranberries ស្លាប់ក្នុងវ័យ ៤៦ ឆ្នាំ

  • បោះពុម្ព

តារាចម្រៀង Dolores O’Riordan ជាតារាល្បីរូបម្នាក់ដែលជាសមាជិកនិងអ្នកច្រៀងនាំមុខក្រុមចម្រៀងចង្វាក់រ៉កកាលពីទស្សវត្សទី ៩០ “The Cranberries” ទើបតែស្លាប់យប់មិញនេះ។

នេះតាមការបញ្ជាក់ពីសារព័ត៌មានប្រចាំប្រទេសអៀកឡង់ The Journal។កាសែតដដែលនេះបានសរសេរថា៖ “តារាចម្រៀងប្រចាំប្រទេសអៀកឡង់ និងអន្តរជាតិ Dolores O’Riordan ទើបតែស្លាប់នៅទីក្រុងឡុងថ្ងៃនេះ។ នាងមានអាយុ ៤៦ឆ្នាំ។

អ្នកចម្រៀងនាំមុខនៃក្រុមចម្រៀង The Cranberries បានស្នាក់នៅទីក្រុងឡុងដើម្បីថតបទចម្រៀងក្នុងរយៈពេលខ្លីមួយ។ ព័ត៌មានបន្ថែមទៀតនៅពេលនេះគឺមិនទាន់ដឹងនៅឡើយ"។ សេចក្ដីបញ្ជាក់នោះបានបន្ថែមទៀតថា៖ “សមាជិកក្រុមគ្រួសារ ពិតជាសោកស្តាយណាស់ចំពោះព័ត៌មានដ៏រន្ធត់នេះ និងសុំពេលវេលាឯកជនសម្រាប់ពេលដ៏លំបាកនេះ”។

បច្ចុប្បន្ន តារារូបនេះមានកូនប្រុសម្នាក់ឈ្មោះ Taylor Baxter Burton និងកូនស្រីឈ្មោះ Dakota Rain និងមានកូនស្រីម្នាក់ទៀតឈ្មោះ Molly Leigh Burton ដែលជាកូនរបស់អតីតស្វាមី Don Burton ដែលនាងបានរៀបការជាមួយកាលពីឆ្នាំ ១៩៩៤ ដល់ ២០១៤៕

ដកស្រង់ពី៖Sabay