បណ្តាញសង្គម

កប់​! Taeyang យីអ៊ុនឡើង​​ស្រឺតៗ​រក​លុយ​បាន​រាប់​​លាន​​ដុល្លារ​​ពី​​អចលន​ទ្រព្យ

សមាជិកក្រុម BIGBANG ត្រូវអ្នកគាំទ្រស្គាល់ច្បាស់ថា សុទ្ធសឹងអ្នកដែលពូកែខាងជំនួញរកស៊ី មិនមែនខ្លាំងតែខាងសិល្បៈប៉ុណ្ណោះទេ។ យ៉ាងណាមិញកាលពីថ្ងៃទី ១៦ ខែមករានេះ កម្មវិធី "The List 2018” របស់ទូរទស្សន៍ tvN បានបង្ហាញពីតារាដែលរកចំណូលបានច្រើនពីវិស័យអចលនទ្រព្យ។

ក្នុងនោះតារាចម្រៀង Taeyang ក៏មានឈ្មោះដែរ ដោយលោកជាប់នៅលេខរៀងទី ៨ ក្នុងចំណោមតារាទាំងនោះ។ Taeyang បានទិញផ្ទះមួយកន្លែងក្នុងតម្លៃ ៤,២៥ប៊ីលានវ៉ុន (ប្រហែល ៤លានដុល្លារ)។ គេហដ្ឋាននេះដែរ លោកទិញដើម្បីទុកនៅក្រោយរៀបការជាមួយគូស្នេហ៍សំណព្វចិត្ត Min Hyo Rin។

សម្រាប់ចំណូលដែលរកបានក្នុង១ឆ្នាំវិញ កម្មវិធីដដែលបានបញ្ជាក់ថា តារាប្រុសរូបនេះអាដោយឡែក នាពេលបច្ចុប្បន្នវិញ ក្រៅពីការងារសិល្បៈម្ចាស់បទ "Eyes, Nose, Lips” រូបនេះអាចរកបានដល់ទៅ ២៨ ០០០ដុល្លារឯណោះ ជារៀងរាល់ខែ ដោយបានមកពីការដាក់ជួលអគារដែលលោកបានទិញក្នុងតម្លៃ ៧ ២៧៦ ៩៩៥ដុល្លារ។

ដោយឡែក នាពេលបច្ចុប្បន្នវិញ ក្រៅពីការងារសិល្បៈម្ចាស់បទ "Eyes, Nose, Lips” រូបនេះអាចរកបានដល់ទៅ ២៨ ០០០ដុល្លារឯណោះ ជារៀងរាល់ខែ ដោយបានមកពីការដាក់ជួលអគារដែលលោកបានទិញក្នុងតម្លៃ ៧ ២៧៦ ៩៩៥ដុល្លារ។

នេះបញ្ជាក់បានថា ប្រុសសង្ហាវ័យ ២៩ឆ្នាំរូបនេះ មានគំនិតពូកែខាងរកស៊ីមិនចាញ់ បងប្អូនរួមក្រុមដូចជា G-Dragon និង Seungri ប៉ុន្មានទេ។ បើទោះជាមមាញឹកយ៉ាងណា ក៏លោកនៅឆ្លៀតយកពេលរកប្រាក់បន្ថែមដែរទាន់ឱកាសហុចឲ្យ៕

ដកស្រង់ពី៖Sabay