បណ្តាញសង្គម

Wooyoung ទម្លាយថា​ខ្លួន​ក៏​ធ្លាប់​កើត​ជំងឺ​ផ្លូវ​ចិត្ត​ដូច Jonghyun ដែរ

ការស្លាប់របស់តារាចម្រៀង Jonghyun បានបង្កភាពតក់ស្លុតដល់មនុស្សគ្រប់រូប ហើយព័ត៌មានរន្ធត់នេះបានប៉ះទង្គិចដល់អារម្មណ៍សមាជិកក្រុម 2PMគឺតារាចម្រៀងWooyoung ឲ្យនឹកឃើញពីបញ្ហារបស់លោកផ្ទាល់កាលពីមុន។

នៅក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្មីៗនេះ តារាចម្រៀង Wooyoung បាននិយាយពាក់ព័ន្ធនឹងអារម្មណ៍ ព្រមទាំងពេលវេលាលំបាកៗកន្លងមករបស់លោកផ្ទាល់។ ក្នុងបទសម្ភាសន៍នោះដែរ លោកបាននិយាយថា៖ "ខ្ញុំបានឮដំណឹងអកុសលដែលបានកើតឡើងចំពោះ Jonghyun។

ប្រហែលជាគាត់ពិបាកជាងខ្ញុំខ្លាំងហើយ បានជាគាត់ជ្រើសយកជម្រើសនេះ ហើយខ្ញុំយល់ពីអារម្មណ៍នេះ។ តារាជាច្រើនមានអារម្មណ៍ដូចគ្នា។ ខ្ញុំក៏ធ្លាប់មានអារម្មណ៍ដូចគាត់ដែរកាលពី៥ឆ្នាំមុន"។ក្រោយមក តារាចម្រៀងរូបនេះបាននិយាយពីវិធីដែលលោកគ្រប់គ្រងជំងឺនេះថា៖ "នៅពេលនោះ ខ្ញុំចង់គេចពីវា ហើយខ្ញុំបានគិតដល់សមាជិកទាំងអស់ក្រុម 2PM”។

Wooyoung មានអារម្មណ៍ធូរស្បើយមិនត្រឹមតែដោយសារសមាជិកក្រុមចម្រៀងរបស់លោកនោះទេ ប៉ុន្តែលោកបានជ្រើសយកវិធីផ្សេងទៀតដូចជា ការគូរគំនូរ មុជទឹកទៅបាតសមុទ្រ ការអានសៀវភៅ មើលរឿងឯកសារ និងថែមទាំងរៀនពីតន្ត្រីដើម្បីបំបាត់ជំងឺផ្លូវចិត្តនេះទៀតផង។

តារាចម្រៀងនេះពិតជាសំការរៀបរាប់របស់សមាជិកក្រុម 2PMរូបនេះទទួលបានមតិរិះគន់មួយចំនួនថាលោកលើកយកបញ្ហារបស់លោកទៅប្រៀបធៀបជាមួយនឹងបញ្ហារបស់តារាចម្រៀង Jonghyun។ ទោះជាយ៉ាងណា មានមតិមួយចំនួនទៀតបានសរសើរលោកពីភាពក្លាហានដែលហ៊ាននិយាយពីអារម្មណ៍ និងបញ្ហាផ្ទាល់ខ្លួន រួមទាំងប្រាប់ពីវិធីដើម្បីចៀសវាងពីជំងឺនេះដល់អ្នកដទៃនោះ៕ណាងណាស់ដែលមានមនុស្សដែលមានបទពិសោធជាងលោក បានបង្រៀនឲ្យលោកចេះព្យាបាលជំងឺនេះបាន។

ដកស្រង់ពី៖Sabay