Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៊ុន លីម៉ា សាង​ភាព​ល្បី​ល្បាញ ក្រោម​ពាក្យ​ជេរ​ស្ដី

  • បោះពុម្ព

ប្រជាប្រិយភាពរបស់តារាសម្ដែង ប៊ុន លីម៉ា បានស្ទុះឡើMV ២បទគឺ "មនុស្សស្រីធម្មតាម្នាក់ឲ្យខ្ញុំខូចចិត្ត" និង "មនុស្សស្រីធម្មតាម្នាក់មិនសមឲ្យបងខូចចិត្ត" ដឹកនាំដោយ Rith Omega និងសម្ដែង ដោយ សាឌី និង លីម៉ា បានអន្ទង់អារម្មណ៍អ្នកគាំទ្រឲ្យទស្សនាយ៉ាងច្រើនគួរឲ្យកត់សម្គាល់ ហើយប្រជាប្រិយភាពរបស់តារាសម្ដែងទាំង២ក៏ហក់ឡើងទៅតាមនោះដែរ។ងយ៉ាងសន្ធឹកក្រោយវិលមកអាជីពសម្ដែងជាថ្មីក្នុងវីដេអូចម្រៀងរបស់ផលិតកម្មថោន។

ក្នុងនោះតួចិត្តអប្រិយក្នុងសាច់រឿង បែរក្លាយជាជនរងគ្រោះនៅក្រៅការសម្ដែង ដោយលោកត្រូវបានមហាជនជេរប្រទេចយ៉ាងចាស់ដៃក្រោយមើលវីដេអូនេះ។ ទទួលរងការស្ដីបន្ទោសជាច្រើនលើបណ្ដាញសង្គមក្ដី លីម៉ា បញ្ជាក់ថា លោកមិនមានអារម្មណ៍អាក់អន់ចិត្តអ្វីនោះ"អត់អីផង ព្រោះនេះជាសិល្បៈ មានគេចូលចិត្ត ហើយមានគេស្អប់ជារឿងធម្មតាទេ យើងមិនអាចតម្រូវចិត្តទស្សនិកជនទាំងអស់បានទេ ហើយក៏អរគុណខ្លាំងណាស់ដែរ ដែលបានគាំទ្រការសម្ដែងរបស់ខ្ញុំមួយនេះ ទស្សនិកជនខ្លះស្អប់ក្នុងសាច់រឿង តែគាត់ចូលចិត្តមើលការសម្ដែងវិញ"។

លោករៀបរាប់។ លីម៉ា ដែលជាអតីតបេក្ខភាព Freshie ឆ្នាំ២០០៨ រំលឹកថា រយៈពេលប៉ុន្មានឆ្នាំនេះ លោកមិនបានឃ្លាតឆ្ងាយពីសិល្បៈទេ គ្រាន់តែមិនសម្ដែងប៉ុណ្ណោះ តែលោកនៅតែបន្តការងារផ្សេងទៀត ក្នុងវិស័យដដែលនេះដដែលក្នុងនាមជាអ្នកថតរូប។

ទេ ព្រោះនេះគ្រាន់តែជាការសម្ដែង។ក្រោយសម្ដែង MV ២ខាងលើ ទីផ្សារសម្ដែងរបស់ លីម៉ា កើនឡើងគួរឲ្យភ្ញាក់ផ្អើលដោយមានផលិតករទាក់ទងមកជាហូរហែ។ ទោះមានទីផ្សារសម្ដែងច្រើនក្ដី លោកបញ្ជាក់ថាខ្លួននឹងមិនបោះបង់អាជីពជាអ្នកថតរូបទេ ការងារទាំងនេះត្រូវតែដើរទន្ទឹមគ្នា ពិសេសការសម្ដែង លោកនឹងខិតខំបន្តទៀតបើទស្សនិកជននៅតែគាំទ្រ៕

ដកស្រង់ពិ៖Sabay